ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេន​អំណោយ​ទេយ្យវត្ថុ និង​បច្ច័យ ដល់​ព្រះសង្ឃ​២៤​វត្ត ក្នុង​ខេត្តកំពង់ស្ពឺ​

295

 


​ត​កំពង់ស្ពឺ ៖ លោកជំទាវ ហ៊ុន ម៉ា​ណា បាន​អញ្ជើញ​នាំយក​ទេយ្យវត្ថុ​មួយចំនួនធំ រួម​នឹង​បច្ច័យ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគេន​ដល់​ព្រះសង្ឃ​នៅតាម​វត្ត​ចំនួន​២៤ ស្ថិតនៅក្នុង​ស្រុក​ចំនួន​០៥ នៃ​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០​។​
​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត​កំពង់ស្ពឺ និង​ក្រុមការងារ​ផងដែរ​។​
១-​ប្រគេន​ជូន​ចំនួន​០៦​វត្ត ដែល​ប្រារព្ធ​ធ្វើ​នៅក្នុង​ទីតាំង​រួមមួយ​នៃ​វត្ត​ពុទ្ធវង្ស ស្ថិតនៅ​ភូមិ​ផ្តៀក ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​
២-​ប្រគេន​ជូន​ចំនួន​០៤​វត្ត ដែល​ប្រារព្ធ​ធ្វើ​នៅក្នុង​ទីតាំង​រួមមួយ​នៃ​វត្ត​រតនា​រាម ស្ថិតនៅ​ភូមិ​គោក​ត្រប់ ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​
៣-​ប្រគេន​ជូន​ចំនួន​០៤​វត្ត ដែល​ប្រារព្ធ​ធ្វើ​នៅក្នុង​ទីតាំង​រួមមួយ​នៃ​វត្ត​ធម្ម​គី​រី ស្ថិតនៅ​ភូមិ​បេង ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​
៤-​ប្រគេន​ជូន​ចំនួន​០៥​វត្ត ដែល​ប្រារព្ធ​ធ្វើ​នៅក្នុង​ទីតាំង​រួមមួយ​នៃ​វត្តភ្នំ​ព្រះរាជ​កូដ ស្ថិតនៅ​ភូមិ​តាំង​ស្នោ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​
៥-​ប្រគេន​ជូន​ចំនួន​០៥​វត្ត ដែល​ប្រារព្ធ​ធ្វើ​នៅក្នុង​ទីតាំង​រួមមួយ​នៃ​វត្ត​សំរោង​ភ្នំ​តូច ស្ថិតនៅ​ភូមិ​សំរោង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​
​ទេយ្យវត្ថុ​សម្រាប់​វត្តនី​មួយៗ រួមមាន​៖ អង្ករ​១​តោន​, ត្រីខ​១​កេស​ធំ​, ស្ករស​៥​គីឡូក្រាម​, ប៊ីចេង​៥​គីឡូក្រាម​, ទឹកត្រី​២​យួរ​, ទឹក​សុ​ី​អុ​ី​វ​២​យួរ​, ទឹក​ផ្លែឈើ​១០​កេស​, ទឹកដោះគោ​ខាប់​២​កេស​ធំ​, តែ​២​គីឡូក្រាម​, មី​៣​កេស​ធំ​, ថ្នាំពេទ្យ​១​កេស​, កាហ្វេ​២​កញ្ចប់​ធំ​, សាប៊ូ​៦០​ដុំ​, ជែ​ល​លាងដៃ​១​កេស​, បច្ច័យ​ចំនួន ១​លាន​រៀល និង​បច្ច័យ​សប្បុរសជន​ចំនួន ១​លាន​៦៥​ម៉ឺន​រៀល ដោយឡែក​សម្រាប់​វត្ត​ចុងក្រោយ​ទទួលបាន​បច្ច័យ ១​លាន ៩៥​មុ​ឺ​ន​រៀល ព្រមទាំង​ចែកជូន​ឃី​តម្នាក់ ១​កញ្ចប់​ដល់​លោកយាយ លោកតា បងប្អូន ប្រជាពលរដ្ឋ ដែល​ក្នុងនោះ​មាន​សំលៀកបំពាក់ ជែ​ល​លាងដៃ សាប៊ូ ថ្នាំពេទ្យ នំ​បុ័ង និង​ចែកជូន​សម្ភារ​សិក្សា​សម្រាប់​ក្មួយៗ​សិស្សានុសិស្ស​ចំនួន​៥០​នាក់​។​
​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកជំទាវ ហ៊ុន ម៉ា​ណា បាន​មានប្រសាសន៍​ទៅកាន់​លោកយាយ លោកតា ពុក​ម៉ែ បងប្អូន ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​ពី​សុខភាព​ប្រចាំថ្ងៃ ជាពិសេស​អនុវត្តន៍​ការ​លាងដៃ​ជាប់​ជាប្រចាំ និង​ពាក់​ម៉ាស់​នៅ​កន្លែង​មាន​មនុស្ស​ច្រើន​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​ការពារ នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ ដែល​កំពុងតែ​រាតត្បាត​ទូទាំង​ពិភពលោក និង​មាននៅ​ប្រទេស​កម្ពុជា​យើង​ផងដែរ​។​

អត្ថបទដែលជាប់ទាក់ទង