ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិកនិងអ៊ីរ៉ង់សម្រេចបាន «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» ក្នុងការចរចាទោះបីជាភាពតានតឹងនៅបន្ត

28

បឺហ្គិនស្តុកសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានសម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ ទោះបីជាភាពតានតឹងជុំវិញបញ្ហានៅលីបង់ និងការបិទច្រកសមុទ្រហ័រមូសនៅតែបន្តកើតមានក៏ដោយ។ នេះបើតាមការអះអាងពីក្រុមអ្នកសម្របសម្រួល និងការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ។

នៅក្នុងជំនួបនាប្រទេសស្វីស ភាគីទាំងពីរបានយល់ព្រមលើផែនទីបង្ហាញផ្លូវដើម្បីឈានទៅរកកិច្ចព្រមព្រៀងយូរអង្វែងក្នុងរយៈពេល ៦០ថ្ងៃ។ យោងតាមប្រទេសប៉ាគីស្ថាន និងកាតា ដែលជាអ្នកសម្របសម្រួល អាមេរិកនិងអ៊ីរ៉ង់ក៏បានយល់ព្រមលើយន្តការបញ្ចប់សង្គ្រាមនៅលីបង់ និងបានបើកបណ្តាញទំនាក់ទំនងដើម្បីធានាសុវត្ថិភាពនាវាចរណ៍នៅច្រកសមុទ្រហ័រមូសផងដែរ។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ (Shehbaz Sharif) បានសរសើរថា កិច្ចចរចាប្រព្រឹត្តទៅក្នុង «បរិយាកាសវិជ្ជមាន» និងទទួលបានជោគជ័យ ខណៈអនុប្រធានាធិបតីអាមេរិក លោក ជេឌី វែន (JD Vance) បានបញ្ជាក់ថា លោក ដូណាល់ ត្រាំ ចង់ចាប់ផ្តើមទំព័រថ្មីក្នុងទំនាក់ទំនងជាមួយប្រជាជនអ៊ីរ៉ង់។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araqchi) បានបង្ហើបថា ទីក្រុងតេហេរ៉ង់ (Tehran) ទទួលបានជោគជ័យក្នុងការទាមទារឱ្យអាមេរិកលើកលែងទណ្ឌកម្មការនាំចេញប្រេង ដោះលែងទ្រព្យសម្បត្តិដែលជាប់បង្កក និងការរៀបចំផែនការកសាងប្រទេសឡើងវិញ។ ដំណឹងវិជ្ជមានពីកិច្ចចរចានេះ បានជួយបន្ធូរបន្ថយក្តីបារម្ភទីផ្សារសកល ដោយរុញច្រានឱ្យតម្លៃប្រេងឆៅប្រភេទ Brent ធ្លាក់ចុះមកនៅក្រោម ៨០ដុល្លារក្នុងមួយធុង៕

អត្ថបទដែលជាប់ទាក់ទង