ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីទទួលសំភារៈ សម្រាប់ប្រយុទ្ធប្រឆាំង មេរោគកូវីត-១៩ ពីក្រុមហ៊ុនNaga world kind Heart មាន ម៉ាស ជេលនិងអាកុល

115
ភ្នំពេញ៖ អំណោយជាសំភារៈសម្រាប់ប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩ ដែលមានម៉ាស ជេលនិងអាកុល  ត្រូវបានអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ទទួលពីក្រុមហ៊ុនNaga world kind Heart ដើម្បីយកមកចាត់ចែងបន្ត ខណៈដែលជម្ងឺវីរុសកូវីដ-១៩នេះបាននឹងកំពុងវាយលុកយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជារបស់យើងបាននឹងកំពុងប្រឈមដែរនោះ។
   ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃ
ទី២៣ មេសា ឆ្នាំ២០២០នេះ  ក្រោមវត្តមាន ឃួងស្រេងអភិបាលនៃគណៈអភីបាលរាជធានីភ្នំពេញនិង តំណាង
ក្រុមហ៊ុនNaga world kind Heart នៅសាលារាជធានីភ្នំពេញ ។
   សម្ភារះដែលបានប្រគល់និងទទួលនេះ រួមមាន ម៉ាស
ចំនួន១០០០០ម៉ាស់ ជេលលាងដៃចំណុះ ៥០មីលីលីត្រចំនួន១០០០ដប ទឹកអាកុល ចំនួន៦កាន ស្មើ១៨០លីត្រ។
    ក្នុងឱកាសនោះ លោកឃួង ស្រេងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុនNaga world kind Heart ដែលបានចូលរួមចំណែក ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ នេះ។
  គួរបញ្ជាក់ថា ស្ទើគ្រប់កម្មវិធីពាក់ព័ន្ធនឹង ការ ទប់ស្កាត់ជម្ងឺកូវីដ-១៩ នេះលោកឃួង ស្រេង តែងបានអំពាវ
នាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ-១៩នេះ ដោយត្រូវការពារខ្លួនឱ្យបានល្អប្រសើរទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេកនិងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឲ្យបានជាប់ជាប្រចាំពិសេស លាងដៃ ពាក់ម៉ាស់ការពារ ជៀសអោយបានការជួបជុំប្រមូលផ្តុំគ្នាជាដើម ៕
អត្ថបទដែលជាប់ទាក់ទង