ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជា​ការពារ​ខណ្ឌ​បឹង​កេងកង​ចុះ​ធ្វើ​អនាម័យ បរិស្ថាន​និង​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​នានា​

90

 

​ភ្នំពេញ​៖​លោកណាត សារឿន ប្រធាន​ប្រជា​ការពារ​ខណ្ឌ​បឹង​កេងកង បានអោយដឹង​កាលពី​ព្រឹក ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០២០​នេះ​ថា ដោយ​អនុវត្តន៍​តាម​ការណែនាំ​ពី​សំណាក់​លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង នៃ​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ និង កម្លាំង​អាជ្ញាធរ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ទាំងអស់​មក​ចូលរួម​សម្អាត​ធ្វើ​អនាម័យ បរិស្ថាន​និង​រៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​ដងផ្លូវ​នានា នៅក្នុង​មូលដ្ឋាន​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ខណ្ឌ​បឹង​កេងកង ទាំងមូល​ក្នុងការ​បោស​ស​ម្អា​ត់​ប្រ​ម៉ែ​ប្រមូល​សំរាម ដាក់​ចូលក្នុង​ធុងសំរាម​ទុកជា​ការចូលរួមចំណែក​យ៉ាងសកម្ម ផុលផុស​ជាមួយ​អាជ្ញាធរ​ខណ្ឌ​និង​សង្កាត់​ក្នុងការ​រួមចំណែក​លើក​កំពស់ នូវ​សោភ័ណភាព​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​នៃ​រាជធានី​ភ្នំពេញ​អោយមាន​ផាសុខភាព​ដល់​យើងទាំងអស់គ្នា​ផងដែរ​។​
លោក​ប្រធាន​ប្រជា​ការពារ​ខណ្ឌ​បឹង​កេងកង បាន​លើកឡើងថា មិនថាឡើយ​នៅ​ទីក្រុង​ភ្នំពេញ ឬ​នៅឯ​ជនបទ​នានា​នោះទេ​គឺ​ទាមទារ​អោយមាន​អនាម័យ បរិស្ថាន​និង​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ល្អប្រសើរ ពិសេស​នៅតាម​ដងផ្លូវ​នានា​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង នៃ​រាជធានី​ភ្នំពេញ​ដោយ​មិនត្រូវ​បោះចោល​សំរាម​ពាសវាល​ពាសកាល​នោះទេ ដោយ​ត្រូវ​នាំគ្នា​វេច​ខ្ចប់​ទុកដាក់​សំរាម​តាម​ធុងសំរាម​អោយ បាន​ត្រឹមត្រូវ​ដើម្បីអោយ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​ទាំងមូល​នេះ​មាន​អនាម័យ បរិស្ថាន​ស្រស់ថ្លា​ស្អា​ត់​ជានិច្ច​អោយ​វា​សក្ដិសម​ទៅ​និង​ការរស់នៅ ដ៏​ទាន់សម័យ​របស់​បងប្អូន​ប្រជាជន​នាបច្ចុប្បន្ន​នេះ ពោលគឺ​ការហូប​ស្អាត រស់នៅ​ស្អាត សុខភាព​ល្អ​មាន​ផាសុកភាព​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង