ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបជាក់ស្តែងករណីលួចទូរស័ព្ទដៃ​ និងប្រាក់ ដោយចាប់ជនសង្ស័យម្នាក់

80

 

ភ្នំពេញ៖​ សមត្ថកិច្ចបង្ក្រាបជាក់ស្តែងករណីលួចទូរស័ព្ទដៃ​ និងប្រាក់ ដោយចាប់ជនសង្ស័យម្នាក់ នៅថ្ងៃទី​២៣​ ខែមេសា​ ឆ្នាំ​២០២០​វេលាម៉ោង​០៣​និង​ ០០នាទី​នៅចំណុចផ្ទះលេខ៦១G​ផ្លូវបេតុង​ក្រុមទី​០២ ​ភូមិបឹងសាឡាង ​សង្កាត់ឫស្សីកែវ ​ខណ្ឌឫស្សីកែវ​។

ជនរងគ្រោះ​ឈ្មោះ​ ម៉ឹង​ វិរៈ​ ភេទប្រុស​ អាយុ​៥៣ឆ្នាំ​ មុខរបរ​យោធា​ មានទីលំនៅកន្លែងកើតហេតុ។

ជនសង្ស័យឈ្មោះ​ សុខ​ សុផាត​ភេទប្រុស​ហៅអាប៉ង់​ អាយុ២៦ឆ្នាំ​មុខរបរ​មិនពិតប្រាកដ​មានទីលំនៅ​មិនពិតប្រាកដ​(មានសារធាតុញៀន)។
សម្ភារ​ដកហូត៖
១/ ទូរស័ព្ទ​ដៃម៉ាក​iPhone6plusពណ៌ទឹកមាស១គ្រឿង
២/ ទូរស័ព្ទ​ដៃម៉ាក​SamsungGalaxyJ6ពណ៌ខ្មៅ​ ១គ្រឿង​
៣/ ទូរស័ព្ទ​ដៃម៉ាក​ OppoS607ពណ៍ខ្មៅ​១គ្រឿង​
៤/ប្រាក់ដុល្លា​១០$និងប្រាក់រៀល​១០,០០០​រៀល​
(សំភារៈដកហូតខាងលើបានប្រគល់ជូនជនរងគ្រោះវិញ)។

ដំណើរ​រឿងហេតុៈ​
នៅថ្ងៃ ខែ ឆ្នាំខាងលើជនសង្ស័យបានដើរចេញម្តុំទួលសង្កែ​ ក្នុងគោលបំណង​លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ ពេលដើរដល់ចំណុចកើតហេតុខាងលើឃើញផ្ទះរបស់ជនរងគ្រោះចំហទ្វារបន្ទប់​ខាងលើ បានឡើងទៅធ្វើសកម្មភាពលួចយកទូរស័ព្ទ​ដៃចំនួន​ ៣គ្រឿង​ និងប្រាក់មួយចំនួនបានសម្រេច​ រួចគេចខ្លួន ស្របពេលកំលាំងសមត្ថកិច្ចខណ្ឌនិងប៉ុស្តិ៍​កំពុងល្បាតឃើញជនសង្ស័យ​ ធ្វើការត្រួតពិនិត្យ​ រកឃើញទូរស័ព្ទ​ចំនួន​ ៣គ្រឿង និងប្រាក់មួយចំនួន​នៅលើខ្លួន ជនសង្ស័យបន្ទាប់មកសមត្ថកិច្ចយើងបាននាំជនសង្ស័យទៅចង្អុលកន្លែងកើតហេតុ​ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹង។
ចំពោះមុខអធិការដ្ធានបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង