បុរសម្នាក់មិនដឹងមានវិបត្តិអ្វីរត់ចូលរថយន្តលាយបេតុងបុកស្លាប់

ភ្នំពេញ : បុរសម្នាក់អាយុជាង៣០ឆ្នាំដើរសុខៗស្រាប់តែប្រទះឃើញរថយន្តលាយបេតុង១គ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ៥A-២៨៨១រត់ចូលរថយន្តជាន់ហ្វ្រាំងមិនទាន់ជ្រុលបុកក៨នស្លាប់១រំព្រិចហេតុការនេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០២០នៅចំណុចផ្លូវថៃហ្គឺ ស្ថិតនៅភូមោកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
បុរសបើកបររថយន្តឈ្មោះ អុិន ផល្លី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅសង្កាត់ និរោធ ខណ្ឌច្បារអំពៅ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បានបញ្ជាក់ប្រាប់អ្នកយកព័ត៍មានអោយដឹងថាមុនកើតហេតុគាត់បើករថយន្តលាយបេតុងទើបនិងមកការដ្ឋានគោលបំណងត្រលប់ទៅកន្លែងវិញលុះមកដល់ផ្លូវថៃហ្គឺបើកក្នុងទិសដៅពីត្បូងទៅជើងក៏មានបុរសម្នាក់អាយុជាង៣០ឆ្នាំរត់ឆ្លងផ្លូវពីលិចមកកើតស្រាប់ភ្លាមជាន់ហិវ្រាំងមិនទាន់ជ្រុលបុកបុរសម្នាក់ស្លៀកក្រមានិងអាវយឺតពណ៍ត្រួតចេកដៃខ្លីស្លាប់នៅនិងកន្លែងកើតហេតុពេលនោះខ្លួនក៏មិនបានរត់គេចដែរហើយក៏នគរបាលប៉ុស្តិ៍នាំគាត់មកសាកសួរតែម្ដង ។
នគរបាលវាស់វែងខណ្ឌបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្សាលអោយបុរសម្នាក់ស្លាប់តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងហើយទេដឹងថាភេទប្រុសអាយុប្រហែលជាង៣០ឆ្នាំពេលដើរឆ្លើយផ្លូវត្រូវរថយន្តលាយបេតុងបុកកិនស្លាប់នៅកន្លែងកើតហេតុអ្នកបើកបរឃាត់បានរងចាំប្រគល់អោយនគរបាលចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញមកយករថយន្តបងហកហេតុរក្សាទុកចំណែកសពយកតំកល់នៅវត្តគល់ទទឹងនៅខណ្ឌច្បារអំពៅស្វែងរកសាច់ញាតិជាក្រោយទៀត ។