ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ច្បារអំពៅ សំណេះសំណាល​និង​ផ្តល់​កញ្ចប់​អាហារ​ដល់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ១០០​គ្រួសារ ក្នុង​រដូវ​រ៉ា​ម៉ា​ឌន​

101

 

(​ភ្នំពេញ​)៖ ដើម្បី​ប្រយុទ្ធប្រឆាំង​បង្ការ​ការពារ​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ (COVID-19) លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​ត្រៀមខ្លួន​ចូល​បួស (​ការ​តម​អាហារ​ពេល​ថ្ងៃ​រយៈពេល ១​ខែ​) ក្នុង​ខែ​រ៉ា​ម៉ា​ឌន នៃ​សាសនិក​ឥស្លាម ដែលជា​បុណ្យ​ធំ​របស់​ឥស្លាម ឬ​ហៅ​តាម​កន​អ៊ី​ម៉ាំ​សាន់​ថា ចូល​បួស​ហ្គា​ម៉ឺ​វ៉ាន ដែល​គ្រោង​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០ ខាងមុខនេះ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​អ​ញ្ជេ​ី​ញ​ចុះ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​១០០​គ្រួសារ ក្នុង​សង្កាត់​ព្រែកប្រា ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អាហារ​រ៉ា​ម៉ា​ទ​ន ចំនួន ១​ឈុត ដែល​រៀបចំ​នៅក្នុង​បរិវេណ​អនុវិទ្យាល័យ​ព្រែកប្រា ។

​ដូច​ក្នុងនោះ លោក​អភិបាលខណ្ឌ​ច្បារអំពៅ បាន​ថ្លែង​សំណេះសំណាល និង​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ដូចខាងក្រោម ៖
១~​ផ្អាក​ការ​ពិសារ​អាហារ​ស្រាយ​បួស នៅ​វិហារ ដោយ​សូម​អនុវត្ត​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​
២~​ផ្អាក​ការ​ស្រ​ឡា​ត​តា​រ៉​វ៉េះ (​ថ្វាយបង្គំ​ពេលយប់​ក្នុង​ខែ រ៉ា​ម៉ា​ឌន​) នៅតាម​វិហារ តែ​សូម​ធ្វើការ​ជា​លក្ខណៈ​គ្រួសារ​នៅតាម​ផ្ទះ រហូតដល់​មាន​សេចក្ដីជូនដំណឹង​ពី​រាជរដ្ឋាភិបាល​
៣~​ការដើរ​សួរ​សុខ​គ្នា នៅ​ថ្ងៃ​រ៉​យ៉ា​ហ្វិ​ត្រាស់ សូមកុំ​ប្រមូលផ្តុំ ហើយ​រក្សា​គម្លាត​ពីគ្នា​
៤~​ត្រូវអនុវត្ត​វិធី​បង្ការ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន​គ្រប់ពេល​រួមមាន​៖ ការរក្សា​អនាម័យ ការ​លាងដៃ​នឹង​សាប៊ូ អាល់កុល ឬ​ជេ​ល ការពាក់​ម៉ាស់ និង​ចៀសវាង​ចាប់ដៃគ្នា​។​
​លោក​អភិបាលខណ្ឌ បាន​ណែនាំ​ទៀតថា បើ​ករណី​មានការ​សង្ស័យ សូម​ប្រញាប់​ទាក់ទង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធ្វើតេស្ត​រក​មេរោគ ទាំងនេះ គឺជា​ក្បួន​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​ជំងឺ COVID-19 ដ៏​កាច​សាហាវ​នេះ​។​

អត្ថបទដែលជាប់ទាក់ទង