ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជា​ពលករ​ចំណាក ស្រុក​៨២​នាក់ ចន្ថា​ឡី​ស័ក​១៤​ថ្ងៃ​នៅ​សៀមរាប ត្រូវបាន​ឲ្យ​ទៅ​រស់​នៅតាម​គេហដ្ឋាន​រៀងៗ​ខ្លួនៗ​វិញ​ហើយ

137

​សៀមរាប​៖ បន្ទាប់ពី​ដាក់​ឲ្យ​ដាច់ដោយឡែក​រយ​: ពេល ១៤​ថ្ងៃ បងប្អូន​ប្រជាពលរដ្ឋ​ដែល​វិលត្រឡប់​ពី​ប្រទេសជិតខាង ដើម្បី​ពិនិត្យ​សុខភាព​លើ​បញ្ហា​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ថ្មី​(​កូ​វីដ​- ១៩) អាជ្ញាធរ​ស្រុក បានរៀបចំ​អនុញ្ញាត​ឲ្យ​ពួកគាត់​ទៅកាន់​លំនៅដ្ឋាន​វិញ​ចំនួន ៨២​នាក់ បន្ទាប់ពី​មិនបាន​រកឃើញ​មាន​វិជ្ជា​មាន​មេរោគ នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០​នេះ ។​
មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​៖ តាម របាយការណ៍​របស់រ​ដ្ឋ​បាល​ស្រុក​ក្រឡាញ់ បង្ហាញថា ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​សរុប​ចំនួន​១២,០៧៩ នាក់ ស្រី​៥,២៩២​នាក់ ដោយ​ស្ថានភាព​ជំងឺ ឆ្លង​វីរុស​កូ​រ៉ូ​ណា​(​កូ​វីដ​-១៩)​កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើង​នៅ ប្រទេសជិតខាង​បាន មាន​ការបិទ​រោងចក្រ សហគ្រាស និង​ច្រកចេញចូល​រវាង​ប្រទេស​និង​ប្រ ទេស បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​របស់​យើង​ត្រឡប់មកវិញ​យ៉ាងគំហុក​ចាប់ពី​ថ្ងៃទី​១៦ ខែមីនា ដល់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ មាន​ចំនួន​២,៩២១​នាក់ ស្រី​១,៣៣៧ នាក់​។​
ចំនួន​ខាងលើនេះ​នៅសល់​ពលករ​ចំណាក​
​ស្រុក​ជាង ៨​ពាន់​នាក់​ទៀត ដែល​មិនទាន់បាន​វិល ត្រឡប់មកវិញ​នៅឡើយ ។​
លោកស្រី ម៉ម​នី រង្សី អភិបាលស្រុក និង​ជា​ប្រធាន​អនុគណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​-១៩ ស្រុក​ក្រឡាញ់ បាន​ជួប​សំណេះសំណាល ថ្លែងអំណរគុណ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការអត់ធ្មត់ តស៊ូ ក្នុងការ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល និង ការណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​ការ ដាក់​ឲ្យ​បងប្អូន​ដាច់​នៅ​ដោយឡែក​រយ​:​ពេល​១៤ ថ្ងៃនេះ​ដោយ​ជោគជ័យ ។​
លោកស្រី ក៏បាន​អំពាវនាវ​ដល់​ពួកគាត់​ឲ្យ​បន្ត​ថែទាំ​សុខភាព​ដោយ​ធ្វើ​អនាម័យ​សំអាត​នឹង​សាប៊ូ អាល់កុល និង​ជៀង​វាង​ការជួបជុំ​ចំនួន​មនុស្ស​ច្រើ​ឲ្យ​បានជា​ដាច់ ខាត​ក្នុង​ការបង្ការ ទប់ស្កាត់​ជំងឺ​នេះ ប៉ុន្តែ​បងប្អូន​ត្រូវ​ចាប់ផ្តើម​រៀបចំ​មធ្យោបាយ​បង្កបង្កើនផល​ពីព្រោះ​រដូវ​វស្សា​ជិត​ចូល មកដល់​ហើយ​៕.​រ​.​ត​

អត្ថបទដែលជាប់ទាក់ទង