ចៅសង្កាត់ច្បារអំពៅទី១ ថ្លែងអំណរអរគុណ ដល់សប្បុរសជនជួយ ឧបត្ថម្ភអង្កដល់សង្កាត់ទុកចែកជូនប្រជាជន

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០២០នេះលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ក្នុងនាមជំនួសមុខអោយបងប្អូនប្រជាជននិងក្នុងនាមរដ្ឋបាលសាលាសង្កាត់ច្បារអំពៅទី១ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជៀង ញឹម និងលោកស្រីលីម ប៉ាវវួចដែលជាភរិយាដោយបានជួយឧបត្ថម្ភនូវអង្ក១០ប៉ាវស្មើរនិង៥០០គីឡូក្រាមមកដល់អាជ្ញាធរសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅដើម្បីទុកត្រៀមបម្រុងក្នុងការប្រើប្រាស់ក្នុងប្រតិបត្តិការទប់ស្កាត់ដោយប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃជម្ងឺកូវី១៩។
ជាមួយគ្នានេះដែរលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ក៏សូមសម្ដែងនូវការអរគុណចំពោះសណ្ដានចិត្តដ៏សប្បុរសនេះណាស់ក្នុងការចូលរួមជួយឧបត្ថម្ភនៅពេលនេះគឺជាការផ្ដល់នូវកម្លាំងចិត្ត និង ភាពជឿជាក់មកលើអាជ្ញាធរសង្កាត់ក្នុងការប្រើប្រាស់អំណោយទាំងអស់នេះដើម្បីបានជាប្រយោជន៍ផ្ដល់ជូនទៅដល់ដៃបងប្អូនប្រជាជនដែលមានជីវភាពខ្វះខាតផងដែរហើយអំណោយខាងលើនេះពិតជាមានសារះសំខាន់ណាស់។
គួរបញ្ជាក់ផងដែរថាលោកជៀង ញឹម និង លោកស្រីជាភរិយាដោយបានផ្ដល់អង្កមកអាជ្ញាធរសង្កាត់ច្បារអំពៅទី១ចំនួន៥០០គីឡូនៅពេលនេះគឺជាលើកទី២ហើយដោយកាលពីលើកទី១ជួយឧបត្ថម្ភដល់អាជ្ញាធរសង្កាត់ព្រែកប្រានូវអង្កចំនួន១តោនម្ដងរួចមកហើយ។នេះគឺជាទឹកចិត្តដ៏សប្បុរសធម៌យ៉ាងប្រពៃពីសំណាក់ក្រុមគ្រួសារលោកជៀង ញឹប និងភរិយាគាត់។ដូចនេះក្នុងនាមលោកចៅសង្កាត់គាត់សូមប្រសិទ្ធិពរជ័យជូនដល់លោកជៀង ញឹប និងភរិយាព្រមទាំងក្រុមគ្រួសារអោយសមប្រកបជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕