ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចុះដល់ទីតាំង ភ្លាមៗដេីម្បីណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាព ផឹកស៊ីដែលបង្កសម្លេងរំខានអ្នកជិតខាង

67

ភ្នំពេញ៖
ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ២៤ម៉ោងលើ២៤មោង កងកម្លាំងនគរបាលនៅរាជធានីភ្នំពេញចេញបេសកកម្មដោយ រីករាយនឹងបម្រេីប្រជាពលរដ្ឋជានិច្ច ។

មិនបង្អង់យូរ ទទួលបានខំមិនប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចចុះដល់ទីតាំងភ្លាមៗដេីម្បីណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាពដែលបង្កសម្លេងរំខានអ្នកជិតខាងមិនអាចសម្រាកបាន ដោយការជួបជុំ ផឹកសុី ចាក់ធុងបាស់ ស្រែកច្រៀងឡូឡា ។

សូមចូលរួមគោរពសិទ្ធិអ្នកជិតខាង ក៏ដូចជាការស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល កាត់បន្ថយការជួបជុំ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ។

ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការអនុវត្តនៅតែបន្តជានិច្ច ខំមិនរបស់ប្រជាពលរដ្ឋតែងតែត្រូវបានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមដាន ឆ្លេីយតប ដោះស្រាយ និងមានវិធានការណ៍ជូនភ្លាមៗផងដែរ ទីតាំងដែលផឹកស៊ី ចាក់ធុងបាស់ ច្រៀងបង្កសម្លេងរំខាន ត្រូវបានសមត្ថកិច្ចចុះធ្វេីការណែនាំ អប់រំ និងបញ្ឈប់សកម្មភាពរំខានទាំងនោះភ្លាមៗ ដែលមិនអាចឲ្យអ្នកជិតខាងធ្វេីការសម្រាកបាន ៕

 

អត្ថបទដែលជាប់ទាក់ទង