ករណីឃាតកម្មរំលោភសម្លាប់លើស្ដ្រីម្នាក់
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ខែមេសានេះ មានករណីឃាតកម្មរំលោភសម្លាប់លើស្ដ្រីម្នាក់ ដែលបង្កឡើងដោយសង្ស័យម្នាក់ នៅក្នុងបន្ទប់ផ្ទះជួលរបស់ជនរងគ្រោះ នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារផ្ទាល់ បានឲ្យដឹងថា ស្ត្រីរងគ្រោះជាកម្មការិនីរោងចក្រកាត់ដេរ ហើយនៅថ្ងៃនាងទើបតែបើកប្រាក់ខែ ។ នាងឈ្មោះសៀត ស៊ន អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង និងមានកូនម្នាក់។ នារីរងគ្រោះស្នាក់នៅបន្ទប់ជួល ជានឹងកូន ដោយមិនមានសាច់ញាតិ បងប្អូនស្នាក់ជាមួយនោះទេ។
ទោះយ៉ាងណា ពេលសមត្ថកិច្ចកំពុងស្រាវជ្រាវ និងធ្វើកោសល្យពិច័យលើសព ដើម្បីឈានទៅចាប់ជនល្មើសមកផ្តន្ទាទោស៕