ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីអំពើហិង្សាក្នុងគ្រួសារ (ដុតផ្ទុះ) ស្រុក​ស្អាង ខេត្តកណ្ដាល សមត្ថកិច្ចឃាត់ខ្លួនកូនទំនើងម្នាក់

92

 

ខេត្ដកណ្ដាល​៖នៅថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣ និង ០០នាទីមានករណីអំពើហិង្សាក្នុងគ្រួសារ (ដុតផ្ទុះ) នៅចំណុចផ្ទះរបស់ឈ្មោះ ស្បោង យឿន ស្ថិតនៅ ភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ជនរងគ្រោះឈ្មោះ ស្បោង យឿន ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ (ត្រូវជាម្ដាយ)
ជនសង្ស័យបាបឃាត់ខ្លួនឈ្មោះ សោម ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ (ត្រូវជាកូន)
វត្ថុតាងចាប់យក៖
ចង្ក្រានហ្គាសត្រូវភ្លើងឆេះ ០១គ្រឿង ។
នៅថ្ងៃ ទី ខែ ឆ្នាំ វេលាម៉ោងកើតហេតុ ជនសង្ស័យក្រោកពីដេក មិនឃើញប្អូនប្រុសខ្លួន ឈ្មោះ សោម ណៃ នៅផ្ទះ ក៍បានដើររកនៅក្នុងភូមិ ។ ពេលដែលឃើញប្អូនហើយ ជនសង្ស័យបានហៅប្អូនអោយត្រឡប់មកផ្ទះវិញជាមួយខ្លួន តែប្អូនខ្លួនមិនព្រមមកផ្ទះជាមួយទេក៏កើតចិត្តខឹង ហើយបានត្រឡប់មកផ្ទះវិញ រួចបានគរខោអាវ បន្ទាប់មកបានយកចង្ក្រានហ្គាសកាច់បញ្ឆះដុតផ្ទះរបស់ខ្លួនតែម្ដង ។ ភ្លាមៗនោះត្រូវបានអ្នកជិតខាងឃើញភ្លើងឆេះទាន់ ក៍ស្រែកឆោរឡោឡើងនាំគ្នាជួយពន្លត់ភ្លើងដែលកំពុងឆេះ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានចុះទៅដល់កន្លែងកើតហេតុ រួចបាននាំខ្លួនជនង្ស័យមកធ្វើការសាកសួរតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដុតផ្ទះរបស់ឪពុកម្ដាយ ពិតប្រាកដមែន ។ កន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពបំផ្លិចបំផ្លាញសំភារៈក្នុងផ្ទះជាញឹកញាប់មកហើយ ។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង