ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌប្ញស្សីកែវ ធ្វើសកម្មភាពឈូសឆាយផ្លូវអមប្រឡាយព្រែកបាក់ទូក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅផ្លូវលេខ៩០៧

107

 

ភ្នំពេញ៖កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌប្ញស្សីកែវ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និង រដ្ឋបាលសង្កាត់ទួលសង្កែទី១ ចុះឈូសឆាយបណ្ដោះអាសន្ន ផ្លូវអមប្រឡាយព្រែកបាក់ទូក មានប្រវែង២៣០ម៉ែត្រ និងទទឹង៨ម៉ែត្រ ដែលស្ថិតនៅក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ដើម្បីកាត់បន្ថយការធ្វើចរាចរណ៍ពីផ្លូវលេខ៩០៧ ដែលកំពុងតែកកស្ទះស្ទើរតែរៀងរាល់ថ្ងៃ ដោយសារតែកំណើនយានយន្ត និងកំណើនមនុស្ស ជាពិសេស សកម្មភាពឈូសឆាយខាងលើនេះ ជាការជួយសម្រួលដល់ការដំណើររបស់ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងពេលកំពុងឈូសឆាយផ្លូវខាងលើនេះ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងប្រជាការពារសង្កាត់ បានធ្វើការប្រមូលសំរាមតាមដងផ្លូវនេះ។

ក្នុងឱកាសនេះលោកអភិបាលខណ្ឌ បានឧបត្ថម្ភថវិកាមួយចំនួន ដល់ប្រជាការពារសង្កាត់ទួលសង្កែទី១ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង