ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគំរាមសម្លាប់ និងហិង្សាលើស្រ្តីម្នាក់
ខេត្តឧត្តរមានជ័យ ៖ កម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគំរាមសម្លាប់ និងហិង្សាដោយចេតនាក្នុងករណីគំរាម សម្លាប់ស្រ្តីម្នាក់ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ វេលា ម៉ោង១៨និង២០នាទី ។
តាមរបាយការណ៍បានឲ្យដឹងថា កំលាំងជំនាញបានទទួលបណ្តឹងដែលជនសង្ស័យបានប្រព្រឹត្តកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្នុងករណីគំរាម សម្លាប់ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។
ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ អ៊ឹង សៀកលី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មន្ត្រីរដ្ឋបាលសាលាស្រុកអន្លង់វែង រស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះ ផន សុផាណេត ភេទស្រី អាយុ ២៧ ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។កម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
