ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីជនជាតិចិនម្នាក់លោតសម្លាប់ខ្លួន ពីលើសណ្ឋាគារអូរស្មាច់ ក្រោយឈ្លោះជាមួយមិត្តប្រុស

120

ឧត្តរមានជ័យ​៖ ស្ត្រី​ជនជាតិចិនម្នាក់​ លោតសម្លាប់ខ្លួន
ពីលើសណ្ឋាគារអូរស្មាច់ កាលពីម៉ោង ៥ទៀបភ្លឺ ថ្ងៃទី៥ធ្នូ២០២០ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ស្ត្រីរងគ្រោះ មាន​ឈ្មោះ LI YI កើត​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ១៩៩០ កាន់​លិខិតឆ្លងដែន លេខ EJ១៤៨៧១៥០ ជា​បុគ្គលិកចុងភៅនៅ​សណ្ឋាគារអូរស្មាច់ ចូលមក​ប្រទេសកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។ ស្ត្រីរងគ្រោះ ត្រូវបានបញ្ជូន​តាមរថ​យន្តសាម៉ុយ យកមកសង្គ្រោះ នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់​អង្គរ ខេត្ត​សៀមរាប ហើយបានស្លាប់ពេលបញ្ជូនបានដល់ពាក់កណ្តាលផ្លូវ ក្នុងស្រុកពួក ខេត្តសៀមរាប។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បាននាំមិត្តប្រុសរបស់នារូរងគ្រោះ ឈ្មោះ ZHANG FENGBO កើតថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩៩២ ជា​ជនជាតិចិន កាន់លិខិតឆ្លងដែន លេខ EC១២១៧៩៥៣មកសាកសួរ ហើយមិត្តប្រុសនេះបានប្រាប់​ប៉ូលិស​​ថា ពួកគេទាំងពីរនាក់ ស្នាក់នៅបន្ទប់លេខ២៣០៥ ក្នុងសណ្ឋាគារអូរស្មាច់ ខេត្តឧត្តរមានជ័យនេះ នៅវេលាម៉ោងប្រហែល ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ពួកគេបានឈ្លោះប្រកែកគ្នា រហូតដល់វេលាម៉ោង ៥ទៀបភ្លឺថ្ងៃដដែល ឈ្មោះ LI YI ក៏បានលោតពីលើអាគារជាន់ទី២ បណ្តាលឱ្យរងរបួស។

​ផ្អែកតាមការស្រាវជ្រាវរបស់​សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត គង់ រិទ្ធី គ្រូពេទ្យ​អមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ​ទ្រុតលលាដ៍ក្បាល ធ្លាក់ទីខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង