ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ជិះម៉ូតូលឿនរេចង្កូត ធ្លាក់ចូលប្រឡាយទឹក លង់ស្លាប់

129

សៀមរាប: បុរសម្នាក់បើកម៉ូតូល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតម៉ូតូ ធ្លាក់ពីលើផ្លវ ហើយធ្លាក់ចូលប្រឡាយទឹក លង់ទឹកស្លាប់។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បានកើតឡើងនៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២0២០ ស្ថិតនៅផ្លូវជាតិលេខ ៦៨ ត្រង់ចំណុច តាមាឃ ឃុំចន្លាស់ដៃ.ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកក្រឡាញ់ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឆប ឆោម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិខ្លាំងហាយ ឃុំប្រិយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប បានបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេរី២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឩត្តរមានជ័យ ១B. ៥៧០១ ដែលបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានរ៉េចង្កូតម៉ូតូ ធ្លាក់ពីលើផ្លវ ចូលប្រឡាយទឹកដោយខ្លួនឯងហើយបានលង់ស្លាប់តែម្តង។ក្រោយពេលកើត ហេតុរួច កម្លាំងសមត្ថកិច្ចជំនាញ បានត្រួតពិនិត្យ វាស់វែង កន្លែងកើតហេតុ សន្និដ្ឋានបាន ថាជនរង គ្រោះពិតជាស្លាប់ ដោយសារបើកបរ ម៉ូតូរ៉េចង្កូតធ្លាក់ចុះពីផ្លូវ ចូលប្រឡាយទឹកស្លាប់ ដោយខ្លួនឯងពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង