ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភរិយាអភិបាលខណ្ឌប្ញស្សីកែវ នាំថវិកាចូលរួមបុណ្យសព ប្រជាពលរដ្ឋ ចំនួន២ គ្រួសារ នៅសង្កាត់ស្វាយប៉ាក និងសង្កាត់ប្ញស្សីកែវ

85

 

ភ្នំពេញ៖កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកលោកស្រីអាន ផល្លា ភរិយាអភិបាលខណ្ឌប្ញស្សីកែវនិងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រីជាក្រុមការងារអនុសាខាខណ្ឌ និង ក្រុមការងារ ក.ក្រ.ក តាមបណ្ដាសង្កាត់ ចូលរួមបុណ្យសព និងចែកអំណោយកាកបាទក្រហមកម្ពុជា ដល់ ប្រជាពលរដ្ឋ ចំនួន ០២ គ្រួសារ នៅសង្កាត់ចំនួនពីរ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ។

សកម្មភាពរបស់ក្រុមការងារដូចតទៅ ៖ ដំបូងក្រុមការងារបានចូលរួមបុណ្យសព អតីតគ្រូបង្រៀននៅវិទ្យាល័យ ជា ស៉ីម ចំរើន រដ្ឋ មានទីតាំងនៅសង្កាត់ស្វាយប៉ាក និងបានឧបត្ថម្ភ គ្រឿងបរិភោគ និងថវិកាមួយចំនួន។
បន្ទាប់មកទៀតក្រុមការងារបានចូលរួមបុណ្យសពម្ដាយបង្កើតរបស់ លោកស្រី សូ សុម៉ារីន បុគ្គលិករដ្ឋបាលខណ្ឌប្ញស្សីកែវ មានទីតាំង នៅភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ និងបានឧបត្ថម្ភ គ្រឿងបរិភោគ និងថវិកាមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង