ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់តំណែងមេដឹកនាំ គណបក្ស នគរប្រជាធិបតេយ្យ លោក ចាន់ យ៉េត ពីសមាជិកក្រុមប្រឹក្សាពិគ្រោះ និង ផ្ដល់ យោបល់

150

 

ភ្នំពេញ៖មេដឹកនាំ គណបក្ស នគរប្រជាធិបតេយ្យ លោក ចាន់ យ៉េត ត្រូវ បាន រដ្ឋាភិបាល សម្រេច ដក ចេញ ពី សមាជិក ក្រុម ប្រឹក្សា ពិគ្រោះ និង ផ្ដល់ យោបល់

ក្នុង ក្នុងព្រះរាជក្រឹត្យចេញនៅថ្ងៃ៩ធ្នូ នេះ ព្រះ មហាក្សត្រ សម្ដេច ព្រះនរោត្ដម សីហមុនី បាន ត្រាស់ បង្គាប់ បញ្ចប់ តំណែង លោក ចាន់ យ៉េត ដែល មាន ឋានៈ ស្មើ ទេស រដ្ឋ មន្ត្រី នោះ ពី សមាស ភាព ឧត្ដម ក្រុម ប្រឹក្សា ពិគ្រោះ និង ផ្ដល់ យោបល់។

ព្រះ មហាក្សត្រ ត្រាស់ បង្គាប់ បញ្ចប់ តំណែង មេដឹកនាំ បក្ស នយោបាយ រូប នេះ ទៅ តាម សំណើ របស់ លោក នាយករដ្ឋ មន្ត្រី ហ៊ុន សែនតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំ បក្ស នេះ បាន ប្រកាស ដក ខ្លួន ចេញ ពី ដំណើរការ ដោះ ស្រាយ វិវាទ ដី ធ្លី មួយ នៅ ខេត្ត បន្ទាយមានជ័យ។

ការ បញ្ចប់ តំណែង លោក ចាន់ យ៉េត បាន កើត ឡើង ត្រឹម តែ២ ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ ពី លោក បាន ប្រកាស ដក ខ្លួន ចេញ ពី ដំណើរការ ដោះ ស្រាយ វិវាទ ដី ធ្លី មួយ រវាង ប្រជា ពលរដ្ឋ២៣០ គ្រួសារ នៅ ឃុំ ទួលពង្រ ស្រុក ម៉ាឡៃ និង ក្រុមហ៊ុន ឯកជន មួយ៕

អត្ថបទដែលជាប់ទាក់ទង