ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំការិយាល័យ អចិន្ត្រៃយ៍លើកទី៩២របស់ AIMF មានរបៀបវារៈជាច្រើនមានទាំងការអនុម័តកំណត់ហេតុនៃកិច្ចប្រជុំ និងសំណើរគម្រោងថវិកាជាដើម

108

ភ្នំពេញ៖ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២របស់សមាគម អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងAIMF លើកទី៤០ នៅទីក្រុងទុយនីសប្រទេសទុយនីស៊ីនាវេលាម៉ោង១១និង៣០យប់ថ្ងៃទី០៩ធ្នូរហូតដល់ម៉ោងជាង១រំលងអាធ្រាតុចូលថ្ងៃទី១០ធ្នូ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) មានរបៀបវារៈជាច្រើនមានទាំងការធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិក ការអនុម័តកំណត់ហេតុនៃកិច្ចប្រជុំ និងសំណើរគម្រោងថវិកាផងដែរ។

   កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២នេះ ប្រទេសកម្ពុជាក៏ជាសមាជិកផងដែរ ដោយបានបើកកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាពនិងសំឡេង នៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២របស់សមាគម អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងAIMFនេះ មានរបៀបវារៈជាច្រើន ដែលមានដូចជា ការធ្វើបច្ចុប្បន្នភាពនៃបញ្ជីសមាជិក ។ការអនុម័តកំណត់ហេតុនៃកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍សមាគមលើកទី៩១តាមរយៈការបញ្ជូនរូបភាពនិងសម្លេងកាលពីថ្ងៃទី១៧មេសាឆ្នាំ២០២០។ ការបោះឆ្នោតពានរង្វាន់ស្ត្រីប្រើប្រាស់ភាសាបារាំងប្រចាំឆ្នាំ។ សេចក្តីថ្លែងការណ៍ដោយលោករតនាគារិក ស្តីពីគណនីឆ្នាំ សារពើពន្ធដែលកំពុងអនុវត្តនិងសំណើរគម្រោងថវិកាឆ្នាំ២០២១។ សេចក្តីថ្លែងការដោយលោកអគ្គលេខាធិការ។ គម្រោងថ្មីនៃមូលនីធិសហប្រតិបត្តការ។ ការធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិកការិយាល័យអចិន្ត្រៃយ៍ ។ការពិនិត្យលើសំណើសុំទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសម្រាប់ឆ្នាំបន្ទប់២០២១ នៅទីក្រុងbordaux ប្រទេសបារាំង៕

 

 

 

អត្ថបទដែលជាប់ទាក់ទង