អាជ្ញាធរខណ្ឌមានជ័យ បានទទួលអំណោយពីសប្បុរសជន
ភ្នំពេញ៖នៅសាលាខណ្ឌមានជ័យថ្មីដែលមានទីតាំង នៅជិតផ្លូវ៦០ម៉ែត្រស្ថិត នៅសង្កាត់ចាក់អង្រែក្រោមកាលពីរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០នេះ លោក ឡុង ង៉ែត អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានរៀបចំពិធីប្រគល់ទទួលអំណោយពីតំណាង លោក ម៉ៅ ស្រេង នាយកនៃមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល (ACE)ប្រចាំប្រទេសកម្ពុជា ។
អំណោយរួមមាន៖កំប៉ុងទឹក ចំនួន ៣០ ដប,មួកសុវត្ថិភា ចំនួន ៣០ មួក,ឆ័ត្រ ចំនួន ៣០ ដើម,អាវ ចំនួន ៣០ អាវ,សៀវភៅ ចំនួន ១០០ ក្បាល,ម៉ាស ចំនួន១០០០ម៉ាស= ២០ប្រអប់ផងដែរ។
មានមតិក្នុងពិធីប្រគល់ទទួលអំណោយនាឱកាសនោះ លោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យដែលជាតំណាងលោកអភិបាលខណ្ឌមានជ័យពេជ្រ កែវមុនីដោយសូមថ្លែង អំណរអរគុណយ៉ាងជ្រាលជ្រៅដល់ សប្បុរសជនខាងលើដែលបានជួយឧបត្ថម្ភជាអំណោយសម្ភារៈខាងលើនេះ មកដល់អាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យដើម្បីទុកប្រើប្រាស់ការងារមនុស្សធម៌ផងដែរ៕
