ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនតិរច្ឆានប្រើអង្រែបុកគ្រឿង វាយក្បាលម្ដាយរហូតស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

86

ខេត្តពោធិ៍សាត់ ស្រ្តីម្តាយម្នាក់បានស្លាប់នៅពេលបងប្អូនសាច់ញាតិនិងអ្នកជិតខាងព្យាយាមដឹកបញ្ជូនយកទៅសង្រ្គោះបន្ទាន់ខណះដែលកូនបង្កើតវាយក្បាលនឹងអង្រ្គែបុកគ្រឿង

   ហេតុការណ៍បង្កភ្ញាក់ផ្អើលខាងលើនេះបានឡើងនៅវេលាម៉ោង៧ និង៤០នាទី យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញចំណុចគ្រែខាងក្រោមផ្ទះដែល ស្ថិតនៅក្នុងភូមិ.ឆ្លងកាត់ សង្កាត់រលាប ក្រុងនិងខេត្តពោធិ៍សាត់

   ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានសង្កាត់រលាបបានឲ្យដឹងថា ស្រ្តីរងគ្រោះជាម្ដាយមានឈ្មោះចាន់ គឹមហេង អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.សង្កាត់កើតហេតុខាងលើ ។ចំណែក ជនសង្ស័យជាកូនបង្កើតមានឈ្មោះ យឹម សុីមុិច ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ

   ប្រភពព័ត៌មានពីសមត្ថកិច្ចនគបាលបានអោយដឹងទៀតថា នៅមុនពេលកើតហេតុឪពុកនិងម្ដាយបាននាំគ្នាឌុបកូនប្រុស(ជនសង្ស័យ)ទៅកាន់មន្ទីរពេទ្យហើយបានឮកូនត្អូញត្អែរថាអត់ស្រួលខ្លួន លុះឪពុកម្ដាយឌុបទៅដល់មន្ទីរពេទ្យបែរជាកូនប្រុស(ជនសង្ស័យ)ថាខ្ញុំអត់ឈឺអ្វីទេតែពេលនោះក៏ដឹកកូនត្រឡប់មកផ្ទះវិញ ប៉ុន្តែឪពុកបានចុះពីលើម៉ូតូនៅចំណុចចំណតឆ្លងកាត់ផ្លូវដែកក្បែរផ្ទះ ហើយដើរមកតាមក្រោយ ស្រាប់តែមកដល់ផ្ទះឃើញប្រពន្ធដេកដួលក្នុងថ្លុកឈាមយ៉ាងរន្ធត់ និងមានអង្រ្គែបុកគ្រឿង១ប្រវែងប្រមាណ០,២៥០ស.មនៅក្បែរនោះ

  ប្រភពបានបញ្ជាក់អោយដឹងទៀតថា ករណីនេះត្រូវគេសង្ស័យកូនប្រុសខាងលើជាអ្នកប្រព្រឹត្ត ខណៈក្រោយធ្វើសកម្មភាពរត់ទៅកាក់រថយន្តគេ រួចឡើងលើដំបូលរថយន្តគេលោតធ្លាក់បែកក្បាល ទើបប្រជាការពារភូមិ និងសមត្តកិច្ចនគរបាលចាប់ខ្លួនបាន

បច្ចុប្បនជនសង្ស័យដៃដល់ជាកូនត្រូវបានសមត្ថកិច្ចនាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ចាត់ការបន្តករណីនេះត្រូវបានគេដាក់ការសង្ស័យកូនប្រុសដៃដល់ជាមនុស្ស(បែកថ្នាំ)  

អត្ថបទដែលជាប់ទាក់ទង