ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំសុំកិច្ចសហការស្រាវជ្រាវរកក្មេងស្រីឈ្មោះ KIM JEONGEUN ជាជនជាតិកូរ៉េ ដែលធ្វើដំណើរចូលប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៤ ហើយបាត់ដំណឹង

87

 

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតមួយជម្រាប លោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត សំណើសុំកិច្ចសហការស្រាវជ្រាវរកក្មេងស្រីឈ្មោះ KIM JEONGEUN ជាជនជាតិកូរ៉េ ដោយយោងលិខិតលេខ ៣២៤៨ ល.ស ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។

ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជូន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រឺ យុវជន និងកីឡា សូមជម្រាបជូន លោក លោកស្រីប្រធាន ជ្រាបថា៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើសុំឱ្យក្រសួងអប់រំ យុវជន និងកីឡា សហការស្រាវជ្រាវរកក្មេងស្រីឈ្មោះ KIM JEONGEUN ជនជាតិកូរ៉េ កើតថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៩ លិខិតឆ្លងដែនលេខ A86792203 បានធ្វើដំណើរចូលប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៤ ហើយមិនទាន់បានចាកចេញពីប្រទេសកម្ពុជានៅឡើយទេ។ ជាការសន្និដ្ឋានបឋម ក្មេងស្រីនេះ អាចអ្នកអាណាព្យាបាលជាជនជាតិខ្មែរ ចុះឈ្មោះឱ្យចូលរៀននៅសាលាណាមួយក្នុងព្រះរាជណាចក្រកម្ពុជា។

អាស្រ័យហេតុនេះ សូម លោក លោកស្រីប្រធាន សហការស្រាវជ្រាវរកអ្នកអាណាព្យាបាល និងក្មេងស្រី ខាងលើទាំងតាមសាលាសាធារណៈ និងឯកជន (ជាពិសេសថ្នាក់ទី៦ និងទី៧) តាមការគួរ៕

អត្ថបទដែលជាប់ទាក់ទង