ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រើកណ្តាប់ដៃវាយ លោកនាយប៉ុស្តិ៍រដ្ឋបាលរលួស៣ដៃ ខណៈពាក់ខោអាវស៊ីវិលចុះដោះស្រាយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

133

 ភ្នំពេញ ៖នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ខណ្ឌដង្កោ លោក ចាប វីណុច ត្រូវគេវាយចំនួន ៣ដៃ ខណៈលោកស្លៀកពាក់ខោអាវស៊ីវិលចុះដោះស្រាយដើម្បីបញ្ចប់ករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចមួយនៅចំណុចក្បែរ រង្វង់មូលស្រីកងស្រូវ ហើយភាគីបង្កក៏ត្រូវបានបញ្ជូនមកខណ្ឌដើម្បីដោះស្រាយបន្ត។

   ហេតុការណ៍ដ៏កម្រនេះ កើតឡើង នៅចំណុចក្បែរ រង្វង់មូលស្រីកងស្រូវ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២០ និង១០នាទី យប់់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។

   មូលហេតុដែលនាំអោយលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ត្រូវគេវាយចំនួន ៣ដៃនោះ បើតាមសាក្សីនៅកន្លែងកើតហេតុប្រាប់អោយដឹងថា ផ្តើមឡើងដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត ប៊្រូស ប៉ះគ្នាតិចតួចជាមួយ ម៉ូតូ សេ១២៥ នៅចំណុចក្បែរ រង្វង់មូលស្រីកងស្រូវ ។

   ភ្លាមៗនោះក៏មានសមត្ថកិច្ចប៉ុស្តិ៍រលួសពីរ ទៅ បី នាក់ខំជួយសម្របសម្រួលផងដែរ 

ប៉ុន្តែដោយសារភាគីទាំងសង្ខាងចរចារគ្នាមិនត្រូវ ទើបលោក ចាប វីណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ព្យាយាមចុះមកដោយផ្ទាល់ក្នុងគោលបំណងជួយដោះស្រាយបញ្ចប់រឿង គ្រាហ៍កំពុងតែបញ្ចេញមត្តិយោបល់ ស្រាប់តែគេស្ទុះវាយចំនួន ៣ ដៃ ក្នុងនោះ ផ្ទៃមុខ ចំនួន ២ដៃ និង កញ្ចឹងក ចំនួន ១ដៃ ដែលធ្វើអោយមេប៉ុស្តិ៍ស្រលាំងកាំងរកនិយាយអ្វីមិនចេញ ដូច្នេះមានតែទំនាក់ទំនងទៅកាន់សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ នាំយកមធ្យោយទាំង ២គ្រឿង ព្រមទាំងអ្នកបើកបរទាំងសង្ខាង យកទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕

 

អត្ថបទដែលជាប់ទាក់ទង