អាជ្ញាធរខណ្ឌមានជ័យសម្រេចចុះបិទអាជីវកម្មទីតាំងបូមខ្សាច់ដ៏ធំមួយកន្លែងភ្លាមៗបន្ទាប់ពីផ្ទុះបំពង់ទុយោហូរខ្សាច់បណ្តាលទឹកលិចក្នុងបរិវេណវត្តចាក់អង្រែក្រោម
ភ្នំពេញ៖អាជ្ញាធរខណ្ឌមានជ័យបានសម្រេចចុះបិទអាជីវកម្មទីតាំងបូមខ្សាច់បណ្តោះអាសន្នបន្ទាប់ពីមានការផ្ទុះបំពង់ទុយោបូមខ្សាច់ ដែលជីកកប់ក្នុងបរិវេណវត្ត ហូរហៀរខ្សាច់ពេញផ្លូវ និងពេញទីធ្លាវត្តចាក់អង្រែក្រោម និងរបើកឥដ្ឋការ៉ូឡាក្នុងសាលាឆាន់ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះស្ថិតនៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។
អាជ្ញាធរខណ្ឌមានជ័យបានបញ្ជាក់ថាទីតាំងសិប្បកម្មបូមខ្សាច់ត្រូវបានបិទ បន្ទាប់មកខាងក្រុមហ៊ុន និងទៅដោះស្រាយផលប៉ះពាល់ជាមួយខាងវត្ត អោយអស់សិន និង រៀបចំប្រពន្ធ័ថ្មីឡើងវិញ បានសុំគោលការណ៍ថ្នាក់ដឹកនាំអនុញ្ញាតិបន្ត ៕