បង្ក្រាបក្រុមក្មេងទំនើងញៀនថ្នាំ លួចគប់កញ្ចក់រថយន្ត នៅពេលយប់ ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង
កណ្តាល៖ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានជម្រាបជូនសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប ស្តីពីកិច្ចប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពលួចគប់កញ្ចក់រថយន្តនៅពេលយប់ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង នាពេលកន្លេងមក កើតហេតុថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២៣និង៣០នាទី នៅចំណុចភូមិ បារគូ ឃុំ បារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ជនរងគ្រោះ ២នាក់ ៖ ១.ឈ្មោះ គីម សុគន្ធ ភេទប្រុស អាយុ ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដេីមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ នគរបាល ។ ២.ឈ្មោះ សន ជីសី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិកុកទិល ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ បេីករបររថយន្ត។ ចំណែកជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនចំនួន ២នាក់ ៖ ១.ឈ្មោះ ខាន់ ភារ៉េតហៅ រ៉េត ភេទ ប្រុស អាយុ ២២ ឆ្នាំទីលំនៅបច្ចុប្បន្នភូមិ ចារ ឃុំ គោកត្រប់ ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន),២.ឈ្មោះ អាត ប្រុសពេជ្រ ភេទ ប្រុស អាយុ ២១ ឆ្នាំទីលំនៅបច្ចុប្បន្នភូមិ ចារ ឃុំ គោកត្រប់ ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរមិនពិតលក់ដូរ មានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន) ។
វត្ថុតាងចាប់យក រួមមាន ៖ ១.ម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ផ្លាកលេខ កណ្ដាល 1AB-7687 (បែកស្តុបផ្នែកខាងក្រោយ),២.ទូរស័ព្ទដៃ ចំនួន៣គ្រឿង, ម៉ាក Samsung ១គ្រឿងពណ៌ស, ម៉ាក ណូគា អិនចុចពិល២គ្រឿងពណ៌ស និង៣.ដុំថ្ម ចំនួន៤ដុំ ។
សម្ភារខូចខាតរថយន្តចំនួន២គ្រឿង៖ ១.ម៉ាក FUSO សណ្តោងរ៉ឺម៉ក ពណ៌បៃតង ពាក់ស្លាកលេខ កណ្ដាល 3A-1879 បែកកញ្ចក់ មុខ១ផ្ទាំង កញ្ចក់ចំហៀងឆ្វេងស្តាំ០២ផ្ទាំង កញ្ចក់ក្រោយ១ផ្ទាំង ។ ២. ម៉ាក Highlander ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ1V-3914 ។
អធិការនគរបាលស្រុកកណ្តាលស្ទឹង បានបន្តឱ្យដឹងថា ៖ នៅថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២០ មុនពេលកេីតហេតុជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងខាងលេី បេីកបរដោយឈ្មោះ អាត ប្រុសពេជ្រ និង ឈ្មោះ ខាន់ ភារ៉េត អ្នកជិះពីក្រោយ ចេញពីរង្វង់មូលគួរស្រូវមកផ្ទះរបស់ខ្លួន តាមបណ្ដោយផ្លូវជាតិលេខ២ ពេលមកដល់ចំណុចផ្លូវកែងផ្សារសៀមរាបចាស់បទចូលផ្លូវលេខ 20B បានឃេីញរថយន្តម៉ាក FUSO សណ្តោងរ៉ឺម៉កពីក្រោយបទមកគៀរម៉ូតូ របស់ជនសង្ស័យបណ្តាលឱ្យដួល និងបែកស្តុបផ្នែកខាងក្រោយ ពេលនោះជនសង្ស័យទាំងពីរនាក់បានលេីកម៉ូតូជិះដេញរថយន្តនោះពីក្រោយ និងស្រែកឱ្យគេជួយស្ទាក់ចាប់ ស្របពេលនោះលោក គីម សុគន្ធ អធិការរងនៃអធិការដ្ឋាននរគបាលស្រុកកណ្តាលស្ទឹងកំពុងដឹកនាំកម្លាំងល្បាតបានឮប្រជាការពារហៅតាមវិទ្យុទាក់ទង ពេលទទួលបានព័ត៌មាន លោកអធិការរង គីម សុគន្ធ បានបេីករថយន្តរបស់ខ្លួនមកកាក់ពីមុខរថយន្តដែលកំពុងបេីករត់គេចនោះជាប់នៅចំណុចកេីតហេតុ ភ្លាមនោះក្រុមជនសង្ស័យបានឈប់ម៉ូតូពីក្រោយរួចចុះរេីសដុំថ្មគប់មកលេីរថយន្តសណ្តោងរ៉ឺម៉កនោះបណ្ដោយឱ្យបែកកញ្ចក់មុខ១ផ្ទាំង កញ្ចក់ចំហៀងឆ្វេងស្តាំ២ផ្ទ្ទាំង កញ្ចក់ខាងក្រោយ១ផ្ទាំង និងត្រូវរថយន្តរបស់លោកអធិការរង គីម សុគន្ធ បណ្ដោយឱ្យបែកកញ្ចក់មុខមួយផ្ទាំងទៀត ភ្លាមនោះកម្លាំងសមត្ថកិច្ចនៃអធិការដ្នានបានឃាត់ខ្លួនជនសង្ស័យទាំង២ រួមជាមួយវត្ថុតាងពាក់ព័ន្ធបញ្ជូនមកកាន់អធិការដ្ឋាន កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕