ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា អំពីការផ្ទេរការគ្រប់គ្រង ជនរងគ្រោះ កំពុងស្នាក់នៅមណ្ឌលអប់រំ និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនបណ្តោះអាសន្នជូនរដ្ឋបាលខេត្តព្រះសីហនុ

91

 

ព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការផ្ទេរការគ្រប់គ្រង ការរៀបចំ និងការចាត់ចែងរបបជូនជនរងគ្រោះកំពុងស្នាក់នៅមណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនបណ្តោះអាសន្នជូនរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួម ពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកស្ទឹងហាវ ប្រធានមន្ទីរ និងអង្គភាព ពាក់ព័ន្ធផងដែរ។

បន្ទាប់ពីមតិរបស់ប្រធាន មន្ទីរ អង្គភាពជំនាញរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំបង្កើតក្រុមការងារមានអភិបាលរងខេត្តមួយរូបជាអ្នកដឹកនាំចុះពិនិត្យរកទីតាំង និងពិភាក្សាថាតើទីតាំងនោះមានសុវត្ថិភាព មានទឹក ភ្លើងគ្រប់គ្រាន់ និងត្រូវរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការគ្រប់គ្រងធានាដល់សុខសុវត្ថិភាព ព្រោះមណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនក្នុងខេត្តព្រះសីហនុ ព្រោះអ្នកចូលមកក្នុងមណ្ឌល ទី១.អ្នកចូលមកជាអ្នកញៀនគ្រឿងញៀន ។ ទី២.អ្នកស្ម័គ្រមកទទួលសេវាអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាញៀនគ្រឿងញៀនរបស់យើង ។
ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានបញ្ជាក់ថា ១.ត្រូវអនុវត្តលិខិតលេខ ២៥៣ ស្តីពីបង្កើតមណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ។
២.រកទីតាំងសមស្របរៀបចំមណ្ឌលអបរំ បន្សាប ព្យាបាល និងស្តារនីតិសម្បទា ។
៣.ពិនិត្យការដឹកនាំរបស់កងរាជអាវុធ ហត្ថក្រុងពហរះសីហនុកន្លងមក ស្តីពីការអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងរៀបចំបទបញ្ជាផ្ទៃក្នុង ដើម្បីដាក់ឆ្លងក្រុមប្រឹក្សាខេត្តជាអ្នកសម្រេច ក្នុងគោលដៅធ្វើកំណែទម្រង់ស៊ីជម្រៅ ប្រកបដោយនិរន្តរភាព ក្នុងការផ្ទេរមករដ្ឋបាលខេត្តជាអ្នកគ្រប់គ្រង ។ ទន្ទឹមនោះឯកឧត្ដមអភិបាលខេត្ត ក៍បានជួយឧបត្ថម្ភថវិកាមួយខែ ២លានរៀល ដល់មណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងរាជអាវុធហត្ថក្រុងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង