ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន បន្តចុះផ្សព្វផ្សាយពីវិធានការ បង្ការទប់ស្កាត់មេរោគកូវីដ១៩ និងការពារសន្តិសុខ នៅសួនច្បារណាហ្កាវើលដ៏ ពេលប្រជាជនមកកម្សាន្តពេលរាត្រី

83

ភ្នំពេញ៖នារាត្រីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០នេះ លោកអភិបាលខណ្ឌចំការមន ថេង សុថុល បានអញ្ជេីញចុះមកត្រួតពិនិត្យ ស្ថានភាពបងប្អូនប្រជាពលរដ្ឋដែល ពួកគាត់បានមកលេងកម្សាន្តនាពេលរាត្រីនៅលើសួនច្បារមុខណាហ្គាវើល​​ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញដោយ មានបងប្អូនប្រជាជនជាច្រើនរយនាក់ មកដើរលេងកម្សាន្តប្រកប ដោយបរិយាកាសសប្បាយរីករាយ ហើយពួកគាត់និមួយៗបានពាក់ម៉ាស់ ការពារខ្លួនផងដែរតាម ការណែនាំរបស់អាជ្ញាធរដែលបាន ឈរជើងប្រចាំការនៅទីនោះ ក្នុងការបង្ការទប់ស្កាត់មេរោគកូវីដ១៩ និងរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនដល់បងប្អូនមកដើរលេងកម្សាន្តពេល រាត្រីផងដែរ។

អាជ្ញាធរបានឈរជើងប្រចាំការនៅទីនេះ ក្នុងការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនដល់ពួកគាត់ មកលេងកម្សាន្តនៅតាមសួនច្បារ នាមុខណាហ្កាវើលដ៏នាចុងឆ្នាំ២០២០នេះ រហូតដល់ថ្ងៃបុណ្យឆ្លងឆ្នាំសកល។

លោកអភិបាលខណ្ឌចំការមនថេង សុថុល បានអោយដឹងទៀតថា សន្ទុះបងប្អូនប្រជាជនពេលពួកគាត់ មកដើរលេងកម្សាន្តនាពេលរាត្រីនៅសួនច្បារខាងមុខអគារណាហ្កាវើលដ៏ រៀងរាល់រាត្រីនេះតាម ការពិនិត្យគឺមានចំនួនកើនឡើង ជាលំដាប់ហើយពួកគាត់និមួយៗ មានការពាក់ម៉ាស់ការពារខ្លួន និងខាងអាជ្ញាធរ បន្តចុះចែកម៉ាស់ជូនដល់ពួកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង