ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាល់តែមានការរួមសហការគ្នារួមហត់នឿយជាមួយគ្នា ទើបផ្លូវជាតិលេខ៤ស្អាត ធ្វើដំណើរមិនហុយ

64

ភ្នំពេញ៖ដោយមានការយកចិត្តទុកដាក់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនៅរសៀលថ្ងៃទី១៦ធ្នូ ២០២០នេះលោកប៉ាង លីដា អភិបាលរងខណ្ឌពោធិសែនជ័យបានដឹកនាំក្រុមការងារខណ្ឌ សង្កាត់ចោមចៅទី៣ កម្លាំងផ្សារជម្ពូវ័ន សហការជាមួយខាងរថយន្តពន្លត់អគ្គីភ័យប្រចាំខណ្ឌ និងកម្លាំងសុិនទ្រី ចុះលាងសម្អាតផ្លូវជាតិលេខ៤ ចាប់ពីមុខវត្តជម្ពូវ័នឆ្ពោះទៅរង្វង់មូលចោមចៅ ។

ក្នុងប្រតិប័ត្តការលាងសម្អាតផ្លូវជាតិលេខ៤នេះប្រើ១រថយន្តពន្លត់អគ្គីភ័យប្រចាំខណ្ឌ ចំនួន២គ្រឿង និងរថយន្តដឹកទឹករបស់សាលាខណ្ឌចំនួន១គ្រឿង ។
លោកអភិបាលរងខណ្ឌសូមអរគុណដល់ កម្លាំងទាំងអស់ដែលបានចូលរួមសម្អាតផ្លូវ មិនខ្លាចនឿយហត់ ៕

អត្ថបទដែលជាប់ទាក់ទង