ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅសង្កាត់រងទី២មានជម្ងឺ, សង្កាត់បឹងកេងកងទី២បានជំនួយឧបត្ថម្ភពីភរិយាថ្នាក់ដឹកនាំខណ្ឌបឹងកេងកង

56

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះរដ្ឋបាលខណ្ឌបឹងកេងកង គឺលោកស្រី ស៊ុយ សែនសករាជ ភរិយាលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌបឹងកេងកង និងមានការចូលរួមពីសំណាក់លោកស្រី សុិន រតនា អភិបាលរងខណ្ឌ និងជាតំណាងលោកអភិបាលខណ្ឌ ,លោកស្រី ម៉ែន សុភាវី ប្រធាន គ.ក.ស.ក ខណ្ឌបឹងកេងកងបានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ និង នាំយកនូវអំណោយមួយចំនួនជូនដល់លោកស្រី ទួន ជាងសុភាព ជាចៅរងទី២ នៃសង្កាត់បឹងកេងកងទី២ ដែលឈឺក្បាលជង្គង់ជាទម្ងន់។

ក្នុងនោះអំណោយរួមមាន ៖ថវិការ ១,០០០,០០០៛ (មួយលានរៀល),អង្ករ ២៥គីឡូក្រាម,មី ២កេស,ទឹកផ្លែឈើ ១កេស,ទឹកត្រី ១យួរ,ទឹកសុីអុីវ ១យួរម៉ាស់ ១ប្រអប់,ទឹកអាល់កុល ៥ដបតូច។

ខណៈពេលចុះសាកសួរសុខទុក្ខលោកស្រីចៅសង្កាត់រងទី២ដែលមានជម្ងឺនោះក្រុមការងារ នៃសាលាខណ្ឌបឹងកេងកងដែលជាតំណាងលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ដោយសូមជូនពរលោកស្រីចៅសង្កាត់រងទី២សង្កាត់បឹងកេងកងទី២សូមអោយលោកស្រីឆាប់ជាសះស្បើយពីជម្ងឺដើម្បីចូលរួមបំពេញការងារនៅសាលាសង្កាត់បឹងកេងកងទី២និងការងារសង្គមក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី២ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង