ប្រទះឃើញស្ត្រីជនជាតិថៃម្នាក់ស្លាប់ ក្នុងបន្ទាប់ស្នាក់នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ប្រទះឃើញស្ត្រីជនជាតិថៃម្នាក់ដេកស្លាប់ក្នុងបន្ទាប់ស្នាក់នៅរបស់គាត់ ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា៖ នៅម៉ោង២និង១០នាទីជិតទៀបភ្លឺចូល ថ្ងៃទី ១៧ខែធ្នូឆ្នាំ២០២០ បុរសជនជាតិថៃ ម្នាក់បានរាយការណ៍ប្រាប់ម្ចាស់ផ្ទះថា សង្សាររបស់ខ្លួន បានស្លាប់ហើយ ។
គួរបញ្ជាក់ថា៖ស្ត្រីខាងលើឈ្មោះហៅក្រៅ ឈឺ រី អាយុប្ររហែល៣៥ឆ្នាំស្លាប់នៅបន្ទប់ លេខ១ ជាន់ទី ១ ស្ថិតនៅបុរីដួងច័ន្ធ នាភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទោះយ៉ាងណា សូម្បីបុរសថៃដែលថា ជាសង្សារនោះ ក៏អត់ស្គាល់អត្តសញ្ញាណសង្សារស្រីរបស់ខ្លួនដែរ ។
ប៉ុន្តែតាមការបំភ្លីរបស់មិត្តភក្តិផ្សេងទៀតនៃសពថា ៖សពមានជំម្ងឺរបេង រាំរ៉ៃ ។
ករណីនេះត្រូវរង់ចាំមន្ត្រីសមត្ថកិច្ចចម្រុះថ្នាក់ខេត្តនិងក្រុងចុះទៅធ្វើកោសល្យវិច្ច័យសព ៕