ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​-​ថៃ បាន​ជួបប្រជុំគ្នា​ដើម្បី​ជួយ​ដោះស្រាយ​ដំណើរការ​សេដ្ឋកិច្ច​ក្នុង​តំបន់​

99

​បាត់ដំបង​៖ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​-​ថៃ នា​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នេះ​បានធ្វើការ​ជួបប្រជុំគ្នា​នៅ​ច្រកទ្វារព្រំដែន​ខៅ​ឌិន​-​ភ្នំ​ដី ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ​ព្រះរាជាណាចក្រ​ថៃ ទល់នឹង​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង ព្រះរាជាណាចក្រ​កម្ពុជា​។​

កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពិគ្រោះ​យោបល់​ទៅលើ​ការបន្ធូរបន្ថយ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ស្ថាន​ការ​ក្នុង​គ្រាអាសន្ន​ដើម្បី​ជួយ​ដោះស្រាយ​ដំណើរការ​សេដ្ឋកិច្ច​ក្នុង​តំបន់​ដែលមាន​របៀប​វារ​:​ដូចខាងក្រោម​នេះ ។​ទី​១,​ឲ្យ​ពលករ​កម្ពុជា​ចូលទៅ​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ព្រះរាជាណាចក្រ​ថៃ​។​ទី​២,​ឲ្យ​អាជីវករ​កម្ពុជា ចូលទៅ​ប្រកប អាជីវកម្ម​ក្នុង​ផ្សារ​រោង​ក្លឿ​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ​ព្រះរាជាណាចក្រ​ថៃ ។​ទី​៣, បើក​ប្រើប្រាស់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន បណ្ដោះអាសន្ន​ជា​ច្រក​ដឹកទំនិញ​ដើម្បី​កាត់ បន្ថយ​ការកកស្ទះ​នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខ្លង​ឡឹ​ក ។

ក្នុង​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​សំណាក់​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​អភិបាលខេត្ត​បាត់ដំបង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ រដ្ឋា មេ​ប​ញ្ជា​ការរង យោធភូមិភាគ​ទី​៥ ទទួលបន្ទុក​ការងារ​ព្រំដែន ព្រមទាំង​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​ទាំងអស់​។ ភាគី​ថៃ ដឹកនាំ​ដោយ​អភិបាលខេត្ត​ស្រះកែវ មេបញ្ជាការ​កងការពា​រ​កម្លាំង​បូព៌ា នាយសេនាធិការរង​សន្តិសុខ​ផ្ទៃក្នុង​ខេត្ត​ស្រះកែវ តំណាង​ក្រសួងមហាផ្ទៃ កុងស៊ុល ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ការងារ​ព្រំដែន ។ លទ្ធផល​ប្រជុំបាន​ឯកភាព​សម្រេច​លើ​គោល ការណ៍​មួយចំនួន​ដូចជា​។ ទី​១,​ឲ្យ​ពលរដ្ឋ​កម្ពុជា​ចូលទៅ​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​ក្នុងប្រទេស​ថៃ​ទៅ​ព្រឹក​មក ល្ងាច​តែ​ត្រូវអនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​កូ​វិដ​-១៩ បញ្ហា​នេះ​សម្រេច​លើ​ភាគី​ទាំងសងខាង​ត្រូវ​ពិចារណា​វិធានការ​សុខាភិបាល​ជា​កត្តាចាំបាច់​។​ទី​២,​ឲ្យ​អាជីវករ​ខ្មែរ​ចូលទៅ​ប្រកប​អាជីវកម្ម​ក្នុង​ផ្សារ​រោង​ក្លឿ​ស្រុក​អារញ្ញ​ជាធម្មតា​វិញ តែ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល ១៤​ថ្ងៃ ហើយ​អាច​រស់នៅ​ទីនោះ​រយៈពេល​២-៣​ខែ ។ ទី​៣,​បើក​ឲ្យ​ប្រើប្រាស់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀម បណ្ដោះអាសន្ន​ជា​ច្រក​ដឹកទំនិញ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នៅតាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ។​

ចំពោះ​បញ្ហា​ដែល​នៅសល់​ភាគី​ទាំងពីរ ក៏បាន​ឯក ភាព​គ្នា​ដោះស្រាយ​បន្តទៀត​នៅក្នុង​កិច្ចប្រជុំ​នា​រសៀល​ថ្ងៃនេះ​ភាគី​ទាំងពីរ កម្ពុជា​-​ថៃ បាន​ឯកភាពគ្នា និង​ធ្វើ​របាយការណ៍​រួមគ្នា​មួយ ដើម្បី​សម្រេច​រាល់​ការពិភាក្សា និង​ដំណោះស្រាយ​នៅក្នុង​ពិធី​ប្រជុំ​ក្នុងថ្ងៃនេះ ដើម្បី​រក​ដំណោះស្រាយ​ដែល ប្រឈម​នានា តាម​កាលៈទេសៈ ជាក់ស្ដែង ៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង