ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូន​ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ចំនួន​០២​នាក់ រួម​នឹង​វត្ថុតាង ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

130

​ខេត្ត​ព្រះសីហនុ​៖ នៅវេលា​ម៉ោង​១៣:៣០​នាទី ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន ចំនួន​០២​នាក់ រួម​នឹង​វត្ថុតាង ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី រក្សាទុក ចាត់ចែង​សម្រួល​ឱ្យ​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ជនសង្ស័យ​ជនជាតិ​ចិន ចំនួន​០២​នាក់ គឺ​១/ ឈ្មោះ LiLin Wei ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ក្រុមទី​១៧ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។ ២/ ឈ្មោះ Wang Xiang Ying ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ក្រុមទី​១៧ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។ វត្ថុតាង​រួមមាន​: – ម្សៅ​ពណ៌​ស ចំនួន ១២​កញ្ចប់ ទម្ងន់​សុទ្ធ ២៩.៨៣​ក្រាម – ម្សៅ​ពណ៌​ប្រផេះ ចំនួន ១៨​កញ្ចប់ ទម្ងន់​សុទ្ធ ៣០.៦៦​ក្រាម – ម្សៅ​ពណ៌​លឿង ចំនួន ៦ កញ្ចប់ ទម្ងន់​សុទ្ធ ១០.៣៤​ក្រាម – ដែកកេះ ចំនួន ០២ – ទូរស័ព្ទដៃ ចំនួន ០២​គ្រឿង – ជញ្ជីង​ថ្លឹង ចំនួន ០១ ៕​

អត្ថបទដែលជាប់ទាក់ទង