ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជន​ក្រីក្រ​ចំនួន​១៧​នៅ​សង្កាត់​ព្រែកប្រា​បានទទួល​អំណោយ​ពី អនុសាខា​កាកបាទក្រហម​ខណ្ឌ​ច្បារអំពៅ​

140

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០២០ នេះ​លោក​ចេង មុនី​រ៉ា​អភិបាលខណ្ឌ​ច្បារអំពៅ​និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ច្បារអំពៅ​ដែល​អមដំណើ​ដោយ លោក ,​លោកស្រី ជា​អភិបាលរងខណ្ឌ​,​ចៅសង្កាត់​និង​មន្ត្រី​សាលាខណ្ឌ​ជាច្រើន រូប​ទៀត​បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង នាំយក​នូវ​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​ទៅ​ផ្ដល់ជូន​ដល់​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន​១៧​គ្រួសារ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​

​នាឱកាស​នេះដែរ លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ និង ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ច្បារអំពៅ​ក៏បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ក្រុមគ្រួសារ​ទីទ័លក្រ​និង​ងាយ​រងគ្រោះ​ទាំងអស់​ដោយ​ក្តី​នឹករលឹក​ផងដែរ​។​

​ជាមួយគ្នានេះដែរ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ចេង មុនី​រ៉ា​ក៏បាន​មានមតិ​លើកឡើង​ដោយ​គូសបញ្ជាក់ថា​ជានិច្ចកាល​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ប្រធាន សម្ដេច តែងតែ​យកចិត្តទុកដាក់​ខ្ពស់​និង​គិតគូរ​ជានិច្ច​ទៅដល់​បងប្អូន​ប្រជាជន​ទោះបី​ស្ថិតក្នុង​ស្ថានភាព បែបណាក៏ដោយ គឺ​តែងតែបាន​ផ្តល់នូវ​ភាពកក់ក្តៅ​ដល់​បងប្អូន​ជានិច្ច​ក្នុង​គ្រា ដែល​ពុក ម៉ែ បង ប្អូន ប្រជាជន​ជួប​ការលំបាក​នានា ជាពិសេស​ផ្នែក​ជីវភាព​ប្រចាំថ្ងៃ​ពោលគឺ​ទីណា​មានការ​លំបាក ទីនោះ​តែងតែមាន​វត្តមាន​កាក​បាទ​ក្រហម​កម្ពុជា​ជាក់ស្តែង​ដូចជា​នៅពេលនេះ​គឺ សម្តេច​ទាំង​ទ្វេរ នឹងមិន​បណ្តែតបណ្តោយ ទុកឱ្យ​ពុក​ម៉ែ បង ប្អូន ណា​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ដោយ​ដាច់​ស្បៀង​ឬ​អត់​អាហារ​នោះទេ​ហើយ​សកម្មភាព​ការងារ​មនុស្សធម៌​នេះ​គឺធ្វើឡើង​ដោយ មិន​ប្រកាន់​បក្សពួក និន្នាការ​នយោបាយ និង​សាសនា​ឡើយ​។​

​លោក​ចេង មុនី​រ៉ា​អភិបាលខណ្ឌ​ច្បារអំពៅ​និង​ជា​ប្រធាន​កិ​ត្ត​យស​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ច្បារអំពៅ​បានអោយដឹងថា​អំណោយ​មនុស្សធម៌​ដែល​បាន​ចែកជូន​ប្រជាជន​ក្រីក្រ​ទាំង​១៧​គ្រួសារ​នាពេលនេះ​គឺជា​គ្រឿងឧបភោគ បរិភោគ និង ថវិកា​មួយចំនួន​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង