ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ផែនការ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ ក្នុងខណ្ឌសែន សុខ ត្រូវបើកទ្វារ ២៤ម៉ោងលើ២៤ម៉ោង បំពេញរាល់សេវាសាធារណះជូនប្រជាពលរដ្ឋ

119

ភ្នំពេញ៖ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តបន្តនៅអធិការដ្ឋានខណ្ឌសែន សុខ ដល់លោកអធិការ អធិការរង នាយប៉ុស្តិ៍ នាយផ្នែកឱ្យយកចិត្តទុកដាក់បង្កាបង្រ្កាបបទល្មើស លួច ឆក់ ប្លន់ ដែលកើតមានឡើងជាយថាហេតុ។

ចំណែកប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦របស់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខត្រូវបើកទ្វារ ២៤ម៉ោងលើ២៤ម៉ោង បំពេញរាល់សេវាសាធារណះជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តបន្តនៅ អធិការដ្ឋានខណ្ឌសែន សុខ បានធ្វើឡើងកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០  ដោយមានការឯកភាពពីលោក ឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតិឱ្យអធិការដ្ឋាននរបាលខណ្ឌសែន សុខ បើកកិច្ចប្រជុំប្រចាំខែធ្នូ និងលើកទិសដៅអនុវត្តក្នុងខែបន្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលខុសត្រូវដឹកនាំបញ្ជានៅអធិការដ្ឋាននគរបាលខណ្ឌសែន សុខ ៕

អត្ថបទដែលជាប់ទាក់ទង