ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ ជម្រុញឱ្យអាជ្ញាធរ និងមន្ទីរកសិកម្មបើកវគ្គបណ្តុះបណ្តាលប្រឹក្សាបច្ចេកទេសដល់ប្រជាពលរដ្ឋលើជំនាញកសិកម្មបន្ថែមទៀត

135

ព្រះសីហនុ៖  ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានជម្រុញឱ្យអាជ្ញាធរស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋានមានការសម្របសម្រួលពីមន្ទីរកសិកម្មក្នុងការបើកវគ្គបណ្តុះបណ្តាលប្រឹក្សាបច្ចេកទេសដល់ប្រជាពលរដ្ឋបង្កើនការដាំដុះ ផលិត ការចិញ្ចឹមសត្វកាន់តែច្រើនបន្ថែមទៀតរួម ។ ចំណែកធ្វើសកម្មភាពដាំដុះ ចិញ្ចឹមសត្វក្នុងមូលដ្ឋាន ។

ឯកឧត្តម បានបន្តថាថ្វីត្បិតជំងឺរាត ត្បាតកូវីដ-១៩ ធ្វើឱ្យសម្តេចតេជោមិនបានចេញជួបជាមួយបងប្អូនប្រជាពល រដ្ឋនៅទូទាំងប្រទេស ប៉ុន្តែសម្តេចតេជោបានបំពេញការងារទ្វេរដង ដើម្បីឆ្លើយតបទៅនិងវិធានការនានា ឆ្លើយតបបានទាន់ ពេលវេលា និងដាក់ចេញនូវវិធានការដើម្បីធ្វើការទប់ស្កាត់ជំងឺកូវីក្នុងសហគមន៍ ៣វិច្ឆិកា និង ២៨វិច្ឆិកា បានទាន់ពេលវេលា ទោះបីព្រឹត្តិការណ៍២៨វិច្ឆិកា មិនទាន់បានបិទបញ្ចប់ យើងត្រូវរួមគ្នាផ្លាស់ប្តូរទម្លាប់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលឱ្យបានញឹកញាប់ និងចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ ឬក្រម៉ា រក្សាគម្លាតសុវត្ថិភាព ដើម្បីកុំឱ្យមាន ការចម្លងជំងែកូវីដ-១៩ ចូលក្នុងគ្រួសារ និងសហគមន៍ ។ 

ថ្លែងនៅព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ  ក្នុងពិធីចែកសម្ភារៈបណ្ដុំអាជីវកម្មបកសាច់ក្តាមជូនប្រជាពល រដ្ឋចំនួន ៤៥គ្រួសារ ដែលរស់នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កម្មវិធីនេះរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ មានការចូលរួមពីលោកអភិបាលស្រុក ព្រៃនប់ ប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធ និងប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្ម បកសាច់ក្តាមទាំង ៤៥គ្រួសារ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថាការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ហៅកាត់ថា អាស្ប៉ាយ) ជាកម្មវិធីរបស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងកសិកម្ម អនុវត្តដោយមន្ទីរកសិកម្មខេត្តព្រះសីហនុ ក្នុងគោលបំណងលើក ទឹកចិត្ត និងជម្រុញឱ្យមានសន្ទុះអភិវឌ្ឍន៍វិស័យកសិកម្មកាន់តែរីកចម្រើន ពិសេសការជំរុញការដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ បង្កើនឱកាសការងារក្នុងវិស័យទាំងបីខាងលើក្នុងក្របខណ្ឌបច្ចេកទេសថ្មីទទួលបានផលកម្រៃច្រើនរក្សាបានស្ថេរភាពប្រក្រតីតាមជីវភាពគន្លងថ្មី ក្នុងអំឡុង ពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកបានអោយដឹងថា មន្ទីរបានបង្កើតបណ្តុំអាជីវកម្ម ចំនួន០៩ ស្មើនិង ៤២៩ គ្រួសារ មានស្ត្រីជាមេគ្រួសារ ១២២គ្រួសារ ក្នុងនោះ,បណ្តុំអាជីវកម្មដំណាំបន្លែ ២បណ្តុំ បណ្តុំអាជីវកម្មចិញ្ចឹមមាន់ ២បណ្តុំ, បណ្តុំអាជីវកម្មចិញ្ចឹមត្រី ៣បណ្តុំ, បណ្តុំអាជីវកម្មបកសាច់ក្តាម ១បណ្តុំ ។ 

ក្នុងឱកាសនោះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ក៏បានធ្វើការចែកសម្ភារៈដល់សមាជិកបណ្តុំអាជីវកម្មបកសាច់ក្តាមទឈ ៤៥គ្រួសារ មកពីឃុំទឹកថ្លា ស្រុកព្រៃនប់ ក្នុងមួយគ្រួសារទទួលបាន ធុងក្លាសេ០១ កញ្ច្រែងដាក់ក្តាម០១ ស្រោមដៃមួយប្រអប់ ។ បន្ថែមពីលើនេះឯកឧត្តម គួច ចំរើន ក៏បានផ្តល់ជូនក្នុងមួយគ្រួសារៗនូវក្រម៉ា០១ និងថវិកា ៥០,០០០ រៀល ផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង