លោកហ៊ុន ម៉ានី ចូលរួមអបអរសាទរដល់ សមាជិក សមាជិកាម្នាក់ៗរបស់JCI Cambodia ដែលទទួលបានភាពជោគជ័យ ក្នុងអាជីពនៃវិស័យធុរកិច្ច
ភ្នំពេញ៖ លោកហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងបេសកកម្មរបស់ខ្លួន អស់រយៈពេលដប់ឆ្នាំកន្លងមកនេះ ហើយទទួលបាននូវភាពជោគជ័យជាច្រើន គួរឲ្យកត់សម្គាល់សម្រាប់ជាតិ និងប្រជាជន ទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។
លោក បានបញ្ជាក់ថា “ខ្ញុំបានកត់សម្គាល់ និងកោតសរសើរដល់សមាជិក សមាជិកាម្នាក់ៗរបស់JCI Cambodia ដែលសុទ្ធតែទទួលបានភាពជោគជ័យ ក្នុងអាជីពនៃវិស័យធុរកិច្ច ក៏ដូចជាអាជីវកម្មរៀងៗខ្លួន ហើយថែមទាំងបានលះបង់នូវកម្លាំងកាយ ចិត្ត ធនធាន និងពេលវេលា ដើម្បីសកម្មភាពសង្គមក្រោមរូបភាពនៃការសហការគ្នា និងជ្រោមជ្រែងគ្នាទៅវិញទៅមកដើម្បីសម្រេចក្តីសុបិនរួមគ្នានោះគឺ អនាគតកម្ពុជា។
ទាំងនេះបានបង្ហាញពីស្មារតីមួយដែលខ្ញុំតែងតែនិយាយជារឿយៗថា “My Choice, my future. But our choice together should always be Cambodia first.” មិនមានភាពជោគជ័យណា ដែលមិនកើតចេញពីការខិតខំប្រឹងប្រែងនោះឡើយ។ ភាពជោគជ័យរបស់ខ្មែរម្នាក់ៗ ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិ៕