គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះរដ្ឋបាលទូទាំងមូលដ្ឋានខណ្ឌដើម្បីពង្រឹង ការការពារ និង ថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋ
ភ្នំពេញ៖យោងតាមស្មារតីអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងការដឹកនាំបញ្ជារបស់លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវដឹកនាំដោយលោក ប្រាជ្ញ សីហា លោក លីន ញ៉ក់ និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ តំណាងអភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំកម្លាំងចំរុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ។
ចូលរួមក្នុងឱកាសនោះដែរមាន ៖ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងប្រជាការពារសង្កាត់ផងដែរ។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌប្ញស្សីកែវបានឱ្យដឹងថា៖នៅយប់នោះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវបានចុះរដ្ឋបាលនៅទូទាំងខណ្ឌប្ញស្សីកែវដើម្បីពង្រឹង ការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈដើម្បីផ្ដល់ភាពសុខសាន្តនិងសុខសុវត្តភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ៕
