ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌ​បឹង​កេងកង បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៩ អាណ​ត្ដិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង​

150

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង បាន​បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៩ អាណ​ត្ដិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង ក្រោម​អធិបតីភាព លោក គឹម ឈុន​អ៊ូ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង និង លោកស្រី សុ​ិ​ន រតនា អភិបាលរងខណ្ឌ​បឹង​កេងកង​ដែលជា តំណាង​លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម សេង រតនៈ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​សមាជិក​~​សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ លោក អភិបាលរងខណ្ឌ នាយក​រដ្ឋបាល​ខណ្ឌ លោក​អធិការរង​នគរបាល​ខណ្ឌ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ យុទ្ធ​ភូមិភាគ​ខណ្ឌ ការិយាល័យ​ចំណុះ​~​ជំនាញ​ជុំវិញ​ខណ្ឌ ចៅសង្កាត់​ទាំង​០៧ និង​មន្ដ្រី​ពាក់ព័ន្ធ​។​

កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង​នា​ព្រឹក​នេះ​ដោយ​លើកយក​នូវ​របៀបវារៈ​កិច្ចប្រជុំ​មាន​៖
១.​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨ អាណ​ត្ដិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង​។​
២.​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង របាយការណ៍​ប្រចាំ ឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១ ស្ដីពី​ការ​អនុវត្ដ​ការងាររដ្ឋបាល​ខណ្ឌ​បឹង​កេងកង​។​
៣. ស្នើសុំ​ពិនិត្យ និង​អនុម័ត​ផែនការ​លទ្ធកម្ម​ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខណ្ឌ​បឹង​កឹង​កង និង​ទី​៤.​បញ្ហា​ផ្សេងៗ​៕​

អត្ថបទដែលជាប់ទាក់ទង