ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រនៅ សង្កាត់ទួលសង្កែទី១ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ

145

ភ្នំពេញ៖កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវដឹកនាំដោយលោកជំទាវ អាន ផល្លា និងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ រួមដំណើរដោយ ក្រុមការងារអនុសាខាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់ទួលសង្កែទី១ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាតចំនួន៣គ្រួសារ រស់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។

ក្នុងឱកាសនេះ ក្រុមការងារអនុសាខាខណ្ឌ បាននាំយកអំណោយរបស់អនុសាខាខណ្ឌទៅជួយឧបត្ថម្ភដល់គ្រួសារទាំង៣ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ៖ គ្រឿងបរិភោគនិងថវិកាមួយចំនួន៕

 

អត្ថបទដែលជាប់ទាក់ទង