ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងវេទិកាសាធារណៈ ខណ្ឌជ្រោយចង្វារ ប្រជាពលរដ្ឋ ស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយ ទំនាសដីធ្លី រវាងក្រុម ហ៊ុន និងប្រជាពលរដ្ឋ គ្រឿងញៀន លូ ផ្លូវ ទឹកលិច និងបរិស្ថានជួនពួកគាតឲ្យបានល្អ

138

 

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅផ្សារបុរីរុងរឿងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ប្រជាពលរដ្ឋ ស្នើសុំឲ្យអាជ្ញាធរ ជួយដោះស្រាយ រឿងទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន នៅសង្កាត់ព្រែកលាបស្មើ ៦ភូមិ និងរឿងក្មេងប្រើប្រាស់ គ្រឿង ញៀន លូ ផ្លូវ ទឹកលិច ទឹកស្អាត ភ្លើង និងបរិស្ថាន ។
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ បានធ្វើឡើង ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និង លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ និងលោក ឯក ស៊ុនចាន់ ប្រធាន ក្រុមការងារ ចុះជួយខណ្ឌជ្រោយចង្វារ ។
ក្នុងឱកាសនោះ លោក ព្រៀប មន្នី ចៅសង្កាត់ព្រែកលាប បានលើកយកសំណើរ សំណូមពររបស់ ប្រជាពលរដ្ឋ តាមរយៈខ្លួនថា៖ តាមរយៈវេទិការនេះ លោកស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយ រកយុត្ដិធម៏ រឿងក្រុមហ៊ុន អ្នកមានអំណាចបានរំលោភបំពានយក និងមិនបានដោះស្រាយឲ្យបានសមស្របណាមួយរឿងដីធ្លី ដែលពួកគាតកាន់កាប់ តាំងតែពីយូយាណាស់ មកហើយនោះ ។
ដោយឡែក លោក អឿ ស៊ីផុន ចៅសង្កាត់ ព្រែកតាសេក ក៏បានលើកឡើងអំពីសំណូមពររបស់ ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនផងដែរថា៖ បច្ចុប្បន្ននេះ នៅភូមិចំនួន៤ ត្រូវបានខ្វះទឹកស្អាតប្រើប្រាស់នៅ ឡើយ ពិសេស នៅភូមិព្រែកតាសេកនេះតែម្ដង និងបញ្ហាមួយទៀតនោះគឺ មានភូមិព្រែកតារ័ត្ន.ភូមិព្រែករាំង និងភូមិព្រែកតាគង់គឺកំពុងជួបបញ្ហា ដែលក្រសួងមហាផ្ទៃចុះមកកំណត់ព្រុំប្រទល់ ភូមិរួចកាត់ចួលទៅ ទឹកដីខេត្ដកណ្ដាលវិញ ដោយមិនបានសហការជាមួយ អាជ្ញាធរ ខណ្ឌ និងសង្កាត់ឲ្យដឹងនោះ។ តាមរយៈវេទិការ នេះដែរ លោកក៏បានស្នើរឲ្យអាជ្ញាធរ រាជធានីភ្នំពេញ ជួយប្រាប់ទៅក្រសួងមហាផ្ទៃ ឲ្យរក្សាភូមិនេះ នៅក្នុងសង្កាត់ព្រែកតាសេកដ៏ដែល ។
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នៅរសៀលនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ របស់ប្រជាពលរដ្ឋដែល
ទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពល រដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូល ដ្ឋាន។
សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ការចូលរួមមតិយោបល់ និងលើក ឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាពនិងមានប្រសិទ្ធភាពក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ។
លោកបន្ដថា៖ តាមរយៈវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តងសម្រាប់មួយខណ្ឌៗ មានន័យថា៖ ទាំង១២
ខណ្ឌចំណុះឲ្យ រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើឡើងចំនួន១២ដងផងដែរ ស្របពេលដែលរដ្ឋ បាលរាជធានីភ្នំពេញ បានបើកវេទិកានេះ ១២ខណ្ឌមកនេះ រួមទាំងខណ្ឌជ្រោយចង្វារនេះ នៅសល់តែ២ខណ្ឌទៀត នេះយើងបញ្ចប់ ដូច្នេះ លោកជឿថា កង្វល់ សំណូមពរ សំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅខណ្ឌចំនួន២ទៀតនេះលោកជឿងថានិងលើក យកសំណូមពរសំណើរ ដូចគ្នាមិនខាន៕.
សំរិត

អត្ថបទដែលជាប់ទាក់ទង