ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ប្រជុំ​ដាក់​ផែនការ​ពង្រឹង​ថែរក្សា​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ក្នុង​មូលដ្ឋាន​

91

 

​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ក្រោម​អធិបតីភាព លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ជា​អភិបាលរងខណ្ឌ នាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ អធិការរង​ខណ្ឌ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ តំណាង​យោធភូមិភាគ​ពិសេស ប្រធាន​-​អនុប្រធាន​ការិយាល័យ​រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ លោក​-​លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង សង្កាត់​ទាំង​៧ មន្ដ្រីរាជការ និង​សណ្តាប់ធ្នាប់​ខណ្ឌ សរុប​ចំនួន ៣៤​នាក់​។
​មន្ត្រីរដ្ឋបាល​ខណ្ឌ​បានឱ្យដឹងថា​៖​កិច្ចប្រជុំ​នេះ​ផ្តោតលើ​របៀបវារៈ​ដូចខាងក្រោម​៖​គឺ​ផ្សព្វផ្សាយ​ស្មារតី​អង្គប្រជុំ​របស់​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​។​
​ក្នុង​កិច្ចប្រជុំ​នោះ​លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បានដាក់​បញ្ជា​ចំនួន​២​ទី​១ សមត្ថកិច្ច​ជំនាញ​ត្រូវ​រៀបចំ​ផែន​ការចុះ​រដ្ឋបាល​ក្នុង​មូលដ្ឋាន និង​ឆែកឆេរ​អាវុធជាតិផ្ទុះ​។​ទី​២ ត្រូវ​បន្ត​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ បញ្ហា​ល្បែងស៊ីសង គ្រឿងញៀន បញ្ហា​អនាម័យ និង​វិធាន​ការបង្ការ​នឹង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក្នុង​មូលដ្ឋាន (​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ទាំង​៩ ចំណុច​)៕​

អត្ថបទដែលជាប់ទាក់ទង