ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ផ្តល់​អំណោយ​មនុស្សធម៌ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន ៣០​គ្រួសារ រស់នៅក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​

74

 

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៣​កេ​ី​ត ខែ​មេឃ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២១​នេះ អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំ​ដោយ លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម ខណ្ឌមានជ័យ បាន​នាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា គ្មាន​ទីពឹង ចំនួន ៣០​គ្រួសារ មកពី ៨​ភូមិ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​នាឱកាស​នោះ លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​គណៈកម្មាធិការ​អនុសាខា បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ប្រកបដោយ​សេចក្តី​នឹករលឹក ។ ទន្ទឹមនឹងនេះ លោក​ប្រធាន​អនុសាខា បាន​លេ​ី​កឡេ​ី​ង​ថា​៖ ដោយមាន​ការគិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ក្នុងស្ថានភាព​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ កូ​វីដ​-១៩ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​នាំយក​អំណោយ​មនុស្សធម៌ មក​ប្រគល់ជូន​ដេ​ី​ម្បី​ចូលរួម​ជួយ​រំលែក​នូវ​ការលំបាក​ចំពោះមុខ​របស់​បងប្អូន ។​

​បន្ទាប់មក លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​អនុសាខា​កាកបាទក្រហម​ខណ្ឌមានជ័យ បាន​លេ​ី​កឡេ​ី​ង​បន្តថា​៖ ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ជាក់ស្តែង​ដូចជា​ពេលនេះ គឺ​ការជួយ​របស់​កាកបាទ​ក្រហម​កម្ពុជា ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់ ។

​លោក​ប្រធាន បញ្ជាក់ថា អំណោយ​ដែល​ទទួលបាន​ក្នុង​មួយ​គ្រួសារ រួមមាន​៖ អង្ករ ១​បាវ​=៣០​គីឡូក្រាម​, មី ១​កេស​, ទឹក​ស៊ី​អ៉ី​វ ១​យួរ​, ទឹក​សុទ្ធ ១​យួរ​, ឃី​ត ១​កញ្ចប់ រួមទាំង​ថវិកា ២ ម៉ឺន​រៀល​ផងដែរ ៕​

អត្ថបទដែលជាប់ទាក់ទង