ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី២៦ ខែមីនា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៧៩នាក់ និងមានអ្នកជាសះស្បើយចំនួន ៥៨នាក់

51

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសថា រហូតដល់ម៉ោង ០១និង៣០០ រសៀល ថ្ងៃទី ២៧ មីនា ២០២១ រកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ១៧៩នាក់ (ឆ្លងសហគមន៍ ១៧៨ និងនាំចូល ១នាក់) និងមានជាសះស្បើយ ៥៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កើន ២១៤៧នាក់ ចំនួនសំរាកពេទ្យ ១០០៥នាក់ និងចំនួនជាសះស្បើយសរុប កើន ១១៣២នាក់ និង ស្លាប់ថ្មី ០ សរុប ស្លាប់ ៨នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ ហើយ និងប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៕

អត្ថបទដែលជាប់ទាក់ទង