ដាក់ទណ្ឌកម្មវិន័យ លើមន្ត្រីនគរបាលជាតិចំនួន៦រូប នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ កាលពីពេលថ្មីៗនេះ បានចេញសេចក្តីប្រកាសដាក់ទណ្ឌកម្មវិន័យ លើមន្ត្រីនគរបាលជាតិចំនួន ០៦រូប ដែលបម្រើការងារនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ចំណុះនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយសារតែពួកបានល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដែលបានចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា, វិធានការ ទណ្ឌកម្ម វិន័យត្រូវ បានបែងចែកជាពីរករណីដូចខាងក្រោម៖ទី១-ប្រកាសលេខ ៨៧១៤ ប្រក មន្ត្រីនគរបាលចំនួន ៣រូប ត្រូវបានអនុវត្តទណ្ឌកម្មវិន័យដោយ «ផ្ទេរភារកិច្ចឱ្យទៅបម្រើការងារជាមន្ត្រី នៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានច្រកទ្វារទី១» រួមមាន៖
១- វរៈសេនីយ៍ឯក អ៊ូច មាន (អត្តលេខ ៣២៨៨៥) នាយប៉ុស្តិ៍។
២-វរៈសេនីយ៍ឯក ទិត បូរិន (អត្តលេខ ៦០៣១១) នាយរងប៉ុស្តិ៍ និង៣- អនុសេនីយ៍ទោ មាស វឌ្ឍនា (អត្តលេខ ៨៩២៤៧) មន្ត្រី។
ទី២-ប្រកាសលេខ ៨៧១៥ ប្រក មន្ត្រីនគរបាលចំនួន ០៣រូបទៀត ត្រូវបានអនុវត្តទណ្ឌកម្មវិន័យដោយ «ផ្ទេរភារកិច្ចឱ្យទៅបម្រើការងារជាមន្ត្រី នៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានច្រកទ្វារទី១ និងបន្ថយឋានន្តរសក្ដិចំនួន ១ថ្នាក់» រួមមាន៖១-វរៈសេនីយ៍ទោ នូ លិតស៊ីផាន់ណា (អត្តលេខ ១២០៦៣) នាយរងប៉ុស្តិ៍ អោយមកនៅត្រឹមថ្នាក់ «វរៈសេនីយ៍ត្រី»។
២- អនុសេនីយ៍ឯក ម៉េត ស៊ីម៉ាក់ (អត្តលេខ ៨៣៦៥៨) នាយផ្នែកត្រួតពិនិត្យចល័ត អោយមកនៅត្រឹមថ្នាក់«អនុសេនីយ៍ទោ» និង
៣- អនុសេនីយ៍ឯក ឈុន សេងហ៊ួ (អត្តលេខ ៨៨៨៦២) នាយផ្នែកបែបបទ អោយមកនៅត្រឹមថ្នាក់ «អនុសេនីយ៍ទោ»៕
