ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ផ្ដល់សម្លៀកបំពាក់ថ្មី និងថវិកា ដល់កម្លាំងប្រជាការពារខណ្ឌនាឱកាសបុណ្យចូលឆ្នាំ

71

ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានអោយដឹងថា នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះនៅសាលាខណ្ឌបឹងកេងកងរដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានជួបសំណេះសំណាលដោយណែនាំទៅដល់កម្លាំងប្រជាការពារខណ្ឌដោយស្ដីអំពីសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា​ លេខ៤៩សសរ ចុះថ្ងៃទី១៤ ខែមេសា​ ឆ្នាំ២០២១ ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្ដាល​ ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធិភាព។ហើយក្នុងនោះដែរលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានក៏បានជួយឧបត្ថម្ភនូវឯកសណ្ឋានថ្មី ៗដែលសម្លៀកបំពាក់ និង ថវិកាដល់កម្លាំងប្រជាការពារខណ្ឌ សម្រាប់បំពេញភារកិច្ចប្រចាំថ្ងៃតាមគោលដៅផងដែរ ។
ខណៈពេលនោះដែរកម្លាំងប្រជាការពារខណ្ឌបឹងកេងកងទាំងអស់គឺពួកគាត់មានទឹកចិត្តសប្បាយរីករាយយ៉ាងក្រៃលែងនិងអរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ដែលជានិច្ចកាលលោកអភិបាលខណ្ឌតែងតែមានការគិតគូមកដល់កម្លាំងប្រជាការពារខណ្ឌជានិច្ចតួយ៉ាងដូចនៅពេលនេះជាដើមដោយផ្ដល់នូវសម្លៀកបំពាក់ថ្មីៗនិងថវិកា៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង