ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលខ្ចីម៉ូតូ របស់ជនរងគ្រោះយកទៅជិះ ហើយមិនប្រគល់ឲ្យម្ចាស់គេវិញ
បាត់ដំបង ៖ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី រំលោភលេីទំនុកចិត្ត បានធ្វេីសកម្មភាព ខ្ចីម៉ូតូ របស់ជនរងគ្រោះយកទៅជិះ ហើយមិនប្រគល់ឲ្យម្ចាស់គេវិញ ទើបម្ចាស់ម៉ូតូប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ជនសង្ស័យមកផ្តន្ទាទោស។
ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹមពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១១:០០ នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាន ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី រំលោភលេីទំនុកចិត្ត ( យកម៉ូតូ ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ រស់ រុន ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ។
កាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ១០និង៣០ នាទី ជនសង្ស័យខាងលេី បានធ្វេីសកម្មភាព ខ្ចីម៉ូតូ របស់ជនរងគ្រោះ ឈ្មោះ អ៊ូច សុខគា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួចយកទៅបាត់ រហូតមកដល់ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១១និង០០ នាទី ទេីបសមត្ថកិច្ចធ្វេីការនាំខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាន ។
វត្ថុតាងដកហូតរួមមាន ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AD-3190 ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕