គណៈបញ្ជាការឯកភាពចំការមន ប្រជុំពង្រឹងការគ្រប់គ្រង ការឆ្លងជំងឺកូវីដ១៩ ពេលឈប់ សម្រាកបុណ្យភ្ជុំបិណ្ឌ..!
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៤ខែតុលាឆ្នាំ២០២១នេះនៅសាលាខណ្ឌចំការមននៅតំបន់កោះពេជ្ររដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Zoom Meeting) ។
កិច្ចប្រជុំនាថ្ងៃនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានការិយាល័យចំណុះពាក់ព័ន្ធ, លោកចៅសង្កាត់ទាំង០៥ និងនាយប៉ុស្ដិ៍នគរបាលសង្កាត់ទាំង០៥។
កិច្ចប្រជុំខាងលើ មានរបៀបវារៈដូចខាងក្រោមៈ
១-ផ្សព្វផ្សាយសារាចរលេខ០៧ សរ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្ដីពីការ
ពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ- ១៩ សម្រាប់អំឡុងពេល និងក្រោយពេល ឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ-១៩ ។
២-មតិចូលរួមពិភាក្សារបស់សមាជិកអង្គប្រជុំ និង
៣-បញ្ហាផ្សេងៗ ៕