ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងាររបស់មន្ទីរសាធារណការ ខេត្តព្រះវិហារកំពុងធ្វើសកម្មភាពការងារថែទាំ ជួសជុលផ្លូវនិងកាត់ស្មៅលើចិញ្ចើមផ្លូវដោយម៉ាស៊ីនស្វ័យ

85

ព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងសកម្មភាពការងារថែទាំផ្លូវជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ក្រៅពីនេះ ការកាត់ស្មៅដោយម៉ាស៊ីនស្វ័យប្រវត្តិនៅលើផ្លូវជាតិក៏ត្រូវបានធ្វើឡើងជាប្រចាំផងដែរ។

   ជាលើក់ស្តែងថ្ងៃទី១០វិច្ឆិកា២០២១នេះ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើសកម្មភាពការងារថែទាំជាប្រចាំ និងជួសជុលផ្លូវ មួយចំនួននៅក្នុងមូលដ្ឋាននៃខេត្តព្រះវិហារ ដោយកាត់ស្មៅលើចិញ្ចើមផ្លូវជាតិដោយម៉ាស៊ីនស្វ័យប្រវត្តិផងដែរ។

   លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែវិច្ឆិកា  ឆ្នាំ២០២១ នេះ ក្រុមការងារថែទាំផ្លូវនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើសកម្មភាពការងារថែទាំជាប្រចាំ និងជួសជុលផ្លូវថ្នល់មួយចំនួននៅក្នុងមូលដ្ឋាននៃខេត្តព្រះវិហារក្នុងនោះរួមមាន៖១.សកម្មភាណការងារកាត់ស្មៅដោយម៉ាស៊ីនស្វ័យប្រវត្តិលើផ្លូវជាតិលេខ៩ ចាប់ពី គីឡូម៉ែត្រ៥៨៤+០០០ ដល់ គីឡូម៉ែត្រ ៥៩៤+០០០ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

.ការងារថែទាំ ផ្លូវជាតិលេខ ៩២ (ក្រាលដីល្បាយថ្ម) ប្រវែង៨៧,៨គីឡូម៉ែត្រ (ចាប់ពីព្រំប្រទល់ព្រះវិហារស្ទឹងត្រែងដល់បន្ទាយស្រមោច) ដោយកៀរសម្រួល ថែមដីល្បាយថ្ម ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

.ការងារថែទាំផ្លូវជាតិលេខ ៩៥ ដោយស្រោចកៅស៊ូ សៀលលុបស្នាមប្រេះ ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។

.ការងារថែទាំផ្លូវជាតិលេខ ៩៥ប្រវែង១៦,៩គីឡូម៉ែត្រ(ជ័យសែនឆែប)  ដោយកៀរសម្រួល ថែមដីល្បាយថ្ម ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

.ការងារថែទាំផ្លូវខេត្តលេខ 2PVH7 ប្រវែង ១៧.៧៩គីឡូម៉ែត្រ (ចាប់ពីភូមិសែនរុងរឿង ដល់ឃុំមរកត) ដោយកៀរសម្រួលថែមដីល្បាយថ្ម ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង