ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង បន្តចុះចែកអំណោយ ដល់ប្រជាពលរដ្ឋក្រីក្រ នៅសង្កាត់បឹងកេងកងទី២ចំនួន៣៥គ្រួសារ

161

ភ្នំពេញ៖ប្រជាពលរដ្ឋក្រីក្រចំនួន៣៥គ្រួសារដែលរស់នៅ ក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី២ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញត្រូវបានទទួលការអាណិតអាសូរ ពីសំណាក់លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដោយលោកអភិបាលខណ្ឌ ជាប់រវល់មមាញឹកការងារនៅរដ្ឋបាលខណ្ឌនោះ ទើបលោកអភិបាលអោយលោកប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកងគឺលោកគឹម ឈុនអ៊ូចុះចែកអំណោយជូនដល់ប្រជាជនក្រីក្រនោះផងដែរដោយអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌព្រមទាំងសហការីអញ្ជើញជួបសំណេះសំណាលដោយចែកអំណោយជូនដល់ពួកគាត់ទុកដោះស្រាយជីវភាពកាលពីរសៀលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១នេះ។

លោក គឹម ឈុនអ៊ូប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយជូនដល់បងប្អូនប្រជាជនដែលកំពុងមានជីវភាពខ្វះខាតចំនួន៣៥គ្រួសារនៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកងទុកដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រាផងដែរ។ហើយអំណោយដែលចែកជូនប្រជាជនក្រីក្រទាំង៣៥គ្រួសារនោះដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០គីឡូក្រាម.មី១០កញ្ចប់.ទឹកត្រីនិងទឹកសុីអុីវ៦ដប ម៉ាស ត្រីខ និងថ្នាំពេទ្យផងដែរ។

ក្នុងឱកាសនោះលោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា តំណាងលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ក៏បានមានមតិលើកឡើងដោយជួយក្រែនរំលឹកទៅដល់បងប្អូនប្រជាជនទាំងអស់នៅមូលដ្ឋានខណ្ឌបឹងកេងកងពិសេសបងប្អូនមកទទួលអំណោយនៅរសៀលថ្ងៃនេះអោយបន្តមើលថែទាំសុខភាពជាប្រចាំ និង ចូលរួមអនុវត្តន៍នូវវិធានការដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាលពោលគឺយើងរួមដៃគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩។

ដូចនេះសូមបងប្អូនបន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និង ចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង