ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង យកបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តមហាមន្រ្តី..!

108

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១នេះលោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និង លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ព្រមទាំងលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងដោយបានយកនូវបច្ច័យទៅប្រគេនដល់ព្រះសង្ឍដែលគង់ចាំព្រះវស្សានៅវត្តមហាមន្រ្តីដែលមានទីតាំងស្ថិតនៅក្នុងមូលដ្ឋានសង្កាត់អូឡាំពិកខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថារដ្ឋបាលខណ្ឌបឹងកេងកងក្រោមការដឹកនាំពីសំណាក់លោកធឹម សំអាន ជាអភិបាលខណ្ឌបឹងកេងកងដោយជានិច្ចកាលលោកអភិបាលខណ្ឌតែងតែមានការគិតគូជាខ្លាំងទាំងវិស័យពុទ្ធចក្រ និង វិស័យអាណាចក្រពោលគឺដោយដើរទន្ទឹមគ្នាបានយកបច្ច័យ .គ្រឿងបរិភោគទៅប្រគេនដល់ព្រះសង្ឃនៅតាមទីវត្តអារ៉ាមនានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកងពិសេសនាសម័យកូវីដ១៩នេះតួយ៉ាងដូចនៅរសៀលថ្ងៃនេះគឺយកបច្ច័យទៅប្រគេនដល់ព្រះសង្ឃនៅវត្តមហាមន្រ្តីចំនួន៥.០០០.០០០រៀល។

ហើយក្នុងនោះដែរចំពោះវិស័យអាណាចក្រវិញគឺលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន តែងតែដឹកនាំកម្លាំងនៃគណៈបញ្ជាការឯកភាពខណ្ឌចុះធ្វើការងារសង្គមក្នុងមូលដ្ឋាននិងចុះសាកសួសុខទុក្ខដល់បងប្អូនប្រជាជនព្រមទាំងយកអំណោយចែកជូនប្រជាជនដែលមានជីវភាពក្រីក្រទុកដោះស្រាយការខ្វះខាតប្រចាំថ្ងៃជាហូរហែនាសម័យកូវីដ១៩នេះពិសេសជាងនេះទៀតនោះលោកអភិបាលខណ្ឌមិនដែលភ្លេចចំពោះកូន ចៅ ដែលជាមន្រ្តីនៅក្រោមឱវាទនៅសាលាខណ្ឌ សាលាសង្កាត់ និង អង្គភាពចំណុះអោយសាលាខណ្ឌបឹងកេងកងពេលជួបការខ្វះខាតឬមានធុរៈនៅចំពោះមុខតែងតែចុះសាកសួរសុខទុក្ខនិងផ្ដល់អំណោយ និង ថវិកាជាហូរហែទុកដោះស្រាយចាយវាយការចាំបាច់ក្នុងការលើកទឹកចិត្តដល់កូនចៅនៅក្រោមឱវាទដែលធ្វើអោយពួកគាត់គោរពស្រឡាញ់ដោយក្ដីពេញចិត្ត៕

 

អត្ថបទដែលជាប់ទាក់ទង